ព្រះត្រៃបិដក ភាគ ០៧

ព្រោះ​រាត្រី​ទៀបភ្លឺ​ហើយ​។​ ​ត្រូវ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ឲ្យ​សង្ឃ​ដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ពួក​ភិក្ខុ​ធ្វើ​សេចក្តី​ឈ្លោះ​គ្នា​ ​អស់​រាត្រី​ជាច្រើន​។​ ​បើ​សង្ឃ​នឹង​បវារណា​ ​ជា​តេ​វា​ចិ​កាប​វារ​ណា​ ​សង្ឃ​នឹង​បវារណា​មិនទាន់​ ​ព្រោះ​រាត្រី​ទៀបភ្លឺ​ហើយ​ ​បើ​កម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​គួរ​សង្ឃ​បវារណា​ ​ជាទ្វេ​វា​ចិ​កាប​វារ​ណា​ ​ជាឯក​វា​ចិ​កាប​វារ​ណា​ ​ជាស​មា​នវ​ស្សិ​កាប​វារ​ណា​។​ ​ក្នុង​អាវាស​មួយ​ ​ក្នុង​កោសល​ជនបទ​ ​មាន​ភិក្ខុសង្ឃ​ច្រើន​ ​ប្រជុំ​គ្នា​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​ ​ទី​ដែល​គត់​ភ្លៀង​ក៏​តិច​ ​មហាមេឃ​ក៏​តាំង​ឡើង​ ​(​គឺ​នឹង​ធ្លាក់​ភ្លៀង​)​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ភិក្ខុសង្ឃ​នេះ​ ​ប្រជុំ​គ្នា​ច្រើនម្ល៉េះ​ ​ទី​ដែល​គត់​ភ្លៀង​ក៏​តិច​ ​មហាមេឃ​ ​ក៏​តាំង​ឡើង​ហើយ​ ​បើ​សង្ឃ​នឹង​បវារណា​ ​ជា​តេ​វា​ចិ​កាប​វារ​ណា​ ​សង្ឃ​នឹង​បវារណា​មិន​ហើយ​ ​ជា​ប្រាកដ​ ​ភ្លៀង​នេះ​នឹង​ធ្លាក់ចុះ​មិនខាន​ ​គួរ​ពួក​យើង​ប្រតិបត្តិ​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​អាវាស​ណាមួយ​ ​មាន​ភិក្ខុសង្ឃ​ច្រើន​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636830021435433608
ទៅកាន់ទំព័រ៖