ព្រះត្រៃបិដក ភាគ ០៧
ប្រជុំគ្នា ក្នុងថ្ងៃបវារណានោះ។ ទីគត់ភ្លៀងក៏តិច ភ្លៀងធំក៏តាំងឡើងហើយ។ បើពួកភិក្ខុក្នុងអាវាសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុសង្ឃនេះ ប្រជុំគ្នាច្រើនដល់ម្ល៉េះ ទីដែលគត់ភ្លៀងក៏តិច ភ្លៀងធំ ក៏តាំងឡើងហើយ បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនហើយ ជាប្រាកដ ភ្លៀងនឹងធ្លាក់ចុះមិនខាន។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុសង្ឃនេះ ប្រជុំគ្នាច្រើនណាស់។ ទីគត់ភ្លៀងក៏តិច ភ្លៀងធំ ក៏តាំងឡើយហើយ។ បើសង្ឃនឹងបវារណាជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនហើយជាប្រាកដ ភ្លៀងនេះធ្លាក់ចុះមិនខាន។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីបវារណា ជាទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានការអន្តរាយអំពីស្តេច ក្នុងថ្ងៃបវារណានោះ។បេ។ មានការអន្តរាយអំពីចោរ។ មានការអន្តរាយអំពីភ្លើង។ មានការអន្តរាយអំពីទឹក។
ID: 636830021695028456
ទៅកាន់ទំព័រ៖