ព្រះត្រៃបិដក ភាគ ០៧

វិល​វិញ​ក្នុង​រវាង៧ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ឧបាសិកា​បាន​ឲ្យ​គេ​ធ្វើ​វិហារ​ចំពោះ​សង្ឃ​។​ ​បើ​ឧបាសិកា​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំករុណា​ប្រាថ្នា​នឹង​ថ្វាយ​ទាន​ផង​ ​នឹង​ស្តាប់ធម៌​ផង​ ​នឹង​ឃើញ​ភិក្ខុ​ទាំងឡាយ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​គេ​បញ្ជូន​បម្រើ​មក​ហើយ​ ​ភិក្ខុ​គប្បី​ទៅ​ដោយ​សត្តាហ​ករណីយ​បាន​ ​កាលបើ​គេ​មិន​បញ្ជូន​បម្រើ​មក​ទេ​ ​ភិក្ខុ​មិន​ត្រូវ​ទៅ​ទេ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ក្នុង​រវាង៧ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ឧបាសិកា​បាន​ឲ្យ​គេ​ធ្វើ​អឌ្ឍយោគ​ចំពោះ​សង្ឃ​។​ ​ឲ្យ​គេ​ធ្វើ​ប្រាសាទ​វែង​។​ ​ឲ្យ​គេ​ធ្វើ​ប្រាសាទ​ដំបូល​ត្រងិល​។​ ​ឲ្យ​គេ​ធ្វើ​គុហា​។​ ​ឲ្យ​គេ​ធ្វើ​បរិវេណ​។​ ​ឲ្យ​គេ​ធ្វើ​បន្ទប់ទឹក​។​ ​ឲ្យ​គេ​ធ្វើ​រោង​សម្រាប់​ឆាន់​។​ ​ឲ្យ​គេ​ធ្វើ​រោង​ភ្លើង​។​ ​ឲ្យ​គេ​ធ្វើ​កប្បិយ​កុដិ​។​ ​ឲ្យ​គេ​ធ្វើ​វច្ចកុដិ​។​ ​ឲ្យ​គេ​ធ្វើ​ទី​ចង្ក្រម​។​ ​ឲ្យ​គេ​ធ្វើ​រោង​ចង្ក្រម​។​ ​ឲ្យ​គេ​ធ្វើ​អណ្តូង​ទឹក​។​ ​ឲ្យ​គេ​ធ្វើ​រោង​សម្រាប់​ប្រើប្រាស់​នៅ​នា​អណ្តូង​ទឹក​។​ ​ឲ្យ​គេ​ធ្វើ​ផ្ទះ​ជាទី​រក្សា​កាយ​។​ ​ឲ្យ​គេ​ធ្វើ​សាលា​ក្បែរ​ផ្ទះ​ជាទី​រក្សា​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636829963936294845
ទៅកាន់ទំព័រ៖