ព្រះត្រៃបិដក ភាគ ០៧

បើ​ភិក្ខុ​នោះ​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​ស្គាល់​សីល​វិ​បតិ្ត​ ​អាចារ​វិបត្តិ​ ​ទិដ្ឋិ​វិបត្តិ​ ​ជា​ប្រាកដ​។​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​ ​និយាយ​ ​នឹង​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ចុះ​ដូចម្តេច​ហៅថា​ ​សីលវិបត្តិ​ ​ដូចម្តេច​ហៅថា​ ​អាចារ​វិបត្តិ​ ​ដូចម្តេច​ហៅថា​ ​ទិដ្ឋិ​វិបត្តិ​។​ ​បើ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បារាជិក៤​ ​សង្ឃាទិសេស១៣​ ​នេះ​ហៅថា​សីល​វិ​បតិ្ត​ ​ថុល្លច្ច័យ​ ​បា​ចិ​ត្តិ​យ​ ​បាដិទេសនីយ​ ​ទុក្កដ​ ​ទុព្ភាសិត​ ​នេះ​ហៅថា​ ​អាចារ​វិបត្តិ​ ​មិច្ឆាទិដ្ឋិ​ ​និង​អន្ត​គ្គា​ហិ​កា​ទិដ្ឋិ​ ​នេះ​ហៅថា​ ​ទិដ្ឋិ​វិបត្តិ​។​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​ ​និយាយ​ ​នឹង​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​លោក​ឃាត់​បវារណា​ ​ចំពោះ​ភិក្ខុ​នេះ​ ​អ្នក​ឃាត់​ដោយ​ឃើញ​ ​ឬ​ឃាត់​ដោយ​ឮ​ ​ឬ​ឃាត់​ដោយ​រង្កៀស​។​ ​បើ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃាត់​ដោយ​ឃើញ​ក្តី​ ​ខ្ញុំ​ឃាត់​ដោយ​ឮ​ក្តី​ ​ខ្ញុំ​ឃាត់​ដោយ​រង្កៀស​ក្តី​។​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​ ​និយាយ​នឹង​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​លោក​ឃាត់​បវារណា​ ​ចំពោះ​ភិក្ខុ​នេះ​ ​ដោយ​ឃើញ​ ​តើ​លោក​ឃើញ​ហេតុ​ដូចម្តេច​ ​លោក​ឃើញ​អ្វី​ ​ក្នុង​បវារណា​នោះ​ ​លោក​ឃើញ​ក្នុង​កាលណា​ ​លោក​ឃើញ​ក្នុង​ទីណា​ ​កាល​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​បារាជិក​ ​លោក​ឃើញ​ដែរ​ឬ​ ​កាល​ភិក្ខុ​នេះ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​លោក​ឃើញ​ដែរ​ឬ​ ​កាល​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​បា​ចិ​ត្តិ​យ​ ​បាដិទេសនីយ​ ​ទុក្កដ​ ​ទុព្ភាសិត​ ​លោក​ឃើញ​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636830023704503391
ទៅកាន់ទំព័រ៖