ព្រះត្រៃបិដក ភាគ ០៧
ដែរឬ ចំណែកលោកនៅក្នុងទីណា ឯភិក្ខុនេះនៅក្នុងទីណា លោកកំពុងធ្វើអ្វីខ្លះ ភិក្ខុនេះកំពុងធ្វើអ្វីខ្លះ។ បើភិក្ខុនោះ និយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំមិនមែនឃាត់បវារណា ចំពោះភិក្ខុនេះ ដោយឃើញទេ ខ្ញុំឃាត់បវារណា ដោយឮទេតើ។ ត្រូវភិក្ខុទាំងឡាយ និយាយនឹងភិក្ខុនោះ យ៉ាងនេះថា នែអាវុសោ លោកឃាត់បវារណាណា ចំពោះភិក្ខុនេះដោយឮ លោកឮហេតុដូចម្តេច ក្នុងបវារណានោះ លោកឮអ្វី លោកឮក្នុងកាលណា លោកឮក្នុងទីណា លោកឮថា ភិក្ខុនេះ ត្រូវអាបត្តិបារាជិកហើយឬ លោកឮថា ភិក្ខុនេះ ត្រូវអាបត្តិសង្ឃាទិសេសហើយឬ លោកឮថា ភិក្ខុនេះ ត្រូវអាបត្តិថុល្លច្ច័យ អាបត្តិបាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិតហើយឬ លោកឮពីភិក្ខុឬ លោកឮពីភិក្ខុនីឬ ឮពីនាងសិក្ខមានាឬ ឮពីសាមណេរឬ ឮពីសាមណេរីឬ ឮពីឧបាសកឬ ឮពីឧបាសិកាឬ ឮពីស្តេចទាំងឡាយឬ ឮពីពួកមហាមាត្យស្តេចឬ ឮពីពួកតិរ្ថិយឬ ឮពីពួកសាវកតិរ្ថិយឬ។ បើភិក្ខុនោះ និយាយថា នែអាវុសោ ខ្ញុំមិនបានឃាត់បវារណា ចំពោះភិក្ខុនេះដោយឮទេ ខ្ញុំឃាត់បវារណា ដោយរង្កៀសទេតើ។
ID: 636830023952627583
ទៅកាន់ទំព័រ៖