ព្រះត្រៃបិដក ភាគ ០៧

ត្រូវ​ភិក្ខុ​ទាំងឡាយ​ ​និយាយ​នឹង​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​លោក​ឃាត់​បវារណា​ណា​ ​ចំពោះ​ភិក្ខុ​នេះ​ដោយ​រង្កៀស​ ​លោក​រង្កៀស​ដូចម្តេច​ ​ក្នុង​បវារណា​នោះ​ ​ហេតុអ្វី​ក៏​លោក​រង្កៀស​ ​លោក​រង្កៀស​ក្នុង​កាលណា​ ​លោក​រង្កៀស​ក្នុង​ទីណា​ ​លោក​រង្កៀស​ថា​ ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​បារាជិក​ហើយ​ឬ​ ​លោក​រង្កៀស​ថា​ ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​ឬ​ ​លោក​រង្កៀស​ថា​ ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​បា​ចិ​ត្តិ​យ​ ​បាដិទេសនីយ​ ​ទុក្កដ​ ​ទុព្ភាសិត​ហើយ​ឬ​ ​លោក​រង្កៀស​ព្រោះ​ឮ​ពី​ភិក្ខុ​ឬ​ ​លោក​រង្កៀស​ព្រោះ​ឮ​ពី​ភិក្ខុនី​ឬ​ ​លោក​រង្កៀស​ព្រោះ​ឮ​ពី​សិក្ខមានា​ឬ​ ​លោក​រង្កៀស​ព្រោះ​ឮ​ពី​សាមណេរ​ឬ​ ​លោក​រង្កៀស​ព្រោះ​ឮ​ពី​សាមណេរី​ឬ​ ​លោក​រង្កៀស​ព្រោះ​ឮ​ពី​ឧបាសក​ឬ​ ​លោក​រង្កៀស​ព្រោះ​ឮ​ពី​ឧបាសិកា​ឬ​ ​លោក​រង្កៀស​ព្រោះ​ឮ​ពី​ពួក​ស្តេច​ឬ​ ​លោក​រង្កៀស​ព្រោះ​ឮ​ពី​ពួក​មហាមាត្យ​ស្តេច​ឬ​ ​លោក​រង្កៀស​ព្រោះ​ឮ​ពី​ពួក​តិរ្ថិយ​ឬ​ ​លោក​រង្កៀស​ព្រោះ​ឮ​ពី​ពួក​សាវក​តិរ្ថិយ​ឬ​។​ ​បើ​ភិក្ខុ​នោះ​ ​និយាយ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​មិនមែន​ឃាត់​បវារណា​ចំពោះ​ភិក្ខុ​នេះ​ ​ដោយ​រង្កៀស​ទេ​ ​មួយវិញទៀត​ ​ខ្ញុំ​ក៏​មិនដឹង​ថា​ ​ខ្ញុំ​ឃាត់​បវារណា​ចំពោះ​ភិក្ខុ​នោះ​ ​ដោយហេតុ​អ្វី​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​អ្នកចោទ​នោះ​ ​មិន​ធ្វើ​ចិត្ត​ ​របស់​ពួក​សព្រហ្មចារី​ ​ជា​វិញ្ញូ​ ​ឲ្យ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636830024200811778
ទៅកាន់ទំព័រ៖