ព្រះត្រៃបិដក ភាគ ០៧
សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ ដែលត្រូវចោទនោះ ប្តេជ្ញាខ្លួនថា ត្រូវអាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត ត្រូវសង្ឃឲ្យភិក្ខុនោះ ធ្វើតាមធម៌ (សំដែងអាបត្តិ ហើយសឹមបវារណាចុះ)។
[៤៤] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា សង្ឃាទិសេស។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែលយល់ថា អាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុនោះ នាំភិក្ខុ (ត្រូវអាបត្តិ) នោះ ចេញទៅកាន់ទីគួរមួយ ហើយឲ្យភិក្ខុនោះ ធ្វើតាមធម៌ រួចត្រូវចូលទៅរកសង្ឃ ហើយនិយាយយ៉ាងនេះថា នែអាវុសោ ភិក្ខុនោះត្រូវអាបត្តិណាហើយ ភិក្ខុនោះ បានសំដែងអាបត្តិនោះ តាមធម៌ហើយ បើកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ ត្រូវអាបត្តិថុល្លច្ច័យ ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិបាចិត្តិយ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ
ID: 636830024766854154
ទៅកាន់ទំព័រ៖