ព្រះត្រៃបិដក ភាគ ០៧
យល់ថា អាបត្តិបាដិទេសនីយ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិទុក្កដ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិទុព្ភាសិត។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែលយល់ថា អាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុពួកនោះ នាំភិក្ខុនោះចេញ ទៅកាន់ទីគួរមួយ ឲ្យធ្វើតាមធម៌ (សំដែងអាបត្តិ) ហើយសឹមចូលមករកសង្ឃ រួចត្រូវនិយាយ យ៉ាងនេះថា នែអាវុសោ ភិក្ខុនោះត្រូវអាបត្តិណា ភិក្ខុនោះ ក៏បានសំដែងអាបត្តិនោះ តាមធម៌ហើយ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ ត្រូវអាបត្តិបាចិត្តិយ ត្រូវអាបត្តិបាដិទេសនីយ ត្រូវអាបត្តិទុក្កដ ត្រូវអាបត្តិទុព្ភាសិត ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុពួកខ្លះ យល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះ យល់ថា ត្រូវអាបត្តិសង្ឃាទិសេស។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែលយល់ថា ត្រូវអាបត្តិទុព្ភាសិត ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុនោះ នាំភិក្ខុនោះចេញ ទៅកាន់ទីគួរមួយ ឲ្យធ្វើតាមធម៌ ហើយសឹមចូលទៅរកសង្ឃ រួចនិយាយយ៉ាងនេះថា នែអាវុសោ ភិក្ខុនោះត្រូវអាបត្តិណា
ID: 636830024994707187
ទៅកាន់ទំព័រ៖