ព្រះត្រៃបិដក ភាគ ០៧
ភិក្ខុនោះក៏បានសំដែងអាបត្តិនោះ តាមធម៌ហើយ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ ត្រូវអាបត្តិទុព្ភាសិត ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះ យល់ថា ត្រូវអាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះ យល់ថា ត្រូវអាបត្តិបាចិត្តិយ ភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិបាដិទេសនីយ មានភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែលយល់ថា ត្រូវអាបត្តិទុព្ភាសិត ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុនោះ នាំភិក្ខុនោះចេញទៅកាន់ទីគួរមួយ ឲ្យធ្វើតាមធម៌ ហើយត្រូវចូលទៅរកសង្ឃ រួចនិយាយ យ៉ាងនេះថា នែអាវុសោ ភិក្ខុនោះ ត្រូវអាបត្តិណា ភិក្ខុនោះ បានសំដែងអាបត្តិនោះ តាមធម៌ហើយ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីបវារណាចុះ។
ID: 636830025290434101
ទៅកាន់ទំព័រ៖