ព្រះត្រៃបិដក ភាគ ០៧
[៤៥] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុសូត្រឡើងក្នុងកណ្តាលសង្ឃ ក្នុងថ្ងៃបវារណានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុនេះប្រាកដ តែបុគ្គលមិនប្រាកដ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីឃាត់វត្ថុទុក ហើយសឹមបវារណា។ ត្រូវភិក្ខុទាំងឡាយនិយាយនឹងភិក្ខុនោះយ៉ាងនេះថា នែអាវុសោ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តបវារណា ដើម្បីឲ្យវត្ថុទាំងឡាយស្អាតវិសេស បើវត្ថុប្រាកដ តែបុគ្គលមិនប្រាកដទេ ចូរអ្នកប្រាប់វត្ថុនោះឥឡូវនេះកុំខាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុសូត្រឡើងកណ្តាលសង្ឃ ក្នុងថ្ងៃបវារណានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) បុគ្គលនេះប្រាកដ តែវត្ថុមិនប្រាកដទេ បើកម្មមានកាលគួរដល់សង្ឃហើយ សូមសង្ឃឃាត់នូវបុគ្គល ហើយសឹមបវារណា។ ត្រូវភិក្ខុទាំងឡាយនិយាយនឹងភិក្ខុនោះយ៉ាងនេះថា នែអាវុសោ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តបវារណា ដើម្បីឲ្យពួកភិក្ខុព្រមព្រៀងគ្នា បើបុគ្គលប្រាកដ តែវត្ថុមិនប្រាកដទេ ចូរអ្នកប្រាប់បុគ្គលនោះឥឡូវនេះកុំខាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុសូត្រឡើងកណ្តាលសង្ឃ ក្នុងថ្ងៃបវារណានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) វត្ថុនេះក្តី បុគ្គលក្តី
ID: 636830025594311482
ទៅកាន់ទំព័រ៖