ព្រះត្រៃបិដក ភាគ ០៧

កាយ​។​ ​ឲ្យ​គេ​ធ្វើ​ស្រះ​។​ ​ឲ្យ​គេ​ធ្វើ​មណ្ឌប​។​ ​ឲ្យ​គេ​ធ្វើ​អារាម​។​ ​ឲ្យ​គេ​ធ្វើ​ទី​ដី​អារាម​។​ ​បើ​ឧបាសិកា​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំករុណា​ប្រាថ្នា​នឹង​ថ្វាយ​ទាន​ផង​ ​នឹង​ស្តាប់ធម៌​ផង​ ​នឹង​ឃើញ​ភិក្ខុ​ទាំងឡាយ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​គេ​បញ្ជូន​បម្រើ​មក​ ​ភិក្ខុ​គប្បី​ទៅ​ដោយ​សត្តាហ​ករណីយ​បាន​ ​កាលបើ​គេ​មិន​បញ្ជូន​បម្រើ​មក​ទេ​ ​ភិក្ខុ​មិន​ត្រូវ​ទៅ​ទេ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ក្នុង​រវាង៧ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ឧបាសិកា​គេ​បាន​ធ្វើ​វិហារ​ចំពោះ​ភិក្ខុ​ច្រើន​រូប​។​បេ​។​ ​ចំពោះ​ភិក្ខុ១រូប​ ​ចំពោះ​ភិក្ខុនី​សង្ឃ​ ​ចំពោះ​ភិក្ខុនី​ច្រើន​រូប​ ​ចំពោះ​ភិក្ខុនី១រូប​ ​ចំពោះ​សិក្ខមានា​ច្រើន​រូប​ ​ចំពោះ​សិក្ខមានា១រូប​ ​ចំពោះ​សាមណេរ​ច្រើន​រូប​ ​ចំពោះ​សាមណេរ១រូប​ ​ចំពោះ​សាមណេរី​ច្រើន​រូប​ ​ចំពោះ​សាមណេរី១រូប​។​បេ​។​ ​បាន​ឲ្យ​គេ​ធ្វើលំ​នៅ​ចំពោះខ្លួន​ឯង​។​ ​ឲ្យ​គេ​ធ្វើ​ផ្ទះ​សម្រាប់​ដេក​។​ ​ឲ្យ​គេ​ធ្វើ​ឃ្លាំង​។​ ​ឲ្យ​គេ​ធ្វើ​ប៉ម​ ​(​បញ្ចា​)​។
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636829964217020902
ទៅកាន់ទំព័រ៖