ព្រះត្រៃបិដក ភាគ ០៧
ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តីឈ្លោះប្រកែកគ្នា ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃទាំងនោះ មកកាន់អាវាស ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុអ្នកនៅក្នុងអាវាសទាំងនោះ ប្រជុំគ្នាបវារណាភ្លាមៗចុះ លុះបវារណាហើយ ត្រូវនិយាយថា នែអាវុសោ យើងទាំងឡាយបានបវារណារួចហើយ លោកដ៏មានអាយុទាំងឡាយសំគាល់យ៉ាងណា ក៏ចូរធ្វើយ៉ាងនោះចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុដែលជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តីឈ្លោះគ្នា វិវាទគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃទាំងនោះ មិនបានដឹងរឿងអ្វី ហើយមកកាន់អាវាសនោះ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុអ្នកនៅក្នុងអាវាសទាំងនោះ ក្រាលអាសនៈ ដំកល់ទឹកលាងជើង តាំងរងជើង ទ្រនាប់សម្រាប់ជូតជើង ត្រូវក្រោកឡើង ទទួលយកបាត្រ និងចីវរ ត្រូវសួរភិក្ខុទាំងនោះដោយទឹកឆាន់។ ត្រូវបំភាន់ភិក្ខុទាំងនោះ ហើយទៅកាន់ទីក្រៅសីមា ហើយសឹមបវារណាចុះ។ លុះបវារណាហើយ ត្រូវនិយាយថា នែអាវុសោ យើងទាំងឡាយបានបវារណារួចហើយ លោកដ៏មានអាយុទាំងឡាយសំគាល់យ៉ាងណា ចូរធ្វើយ៉ាងនោះចុះ។ បើភិក្ខុបានកិច្ចនោះ ដោយអាការដូច្នោះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុអ្នកនៅក្នុងអាវាសដែល
ID: 636830026526444797
ទៅកាន់ទំព័រ៖