ព្រះត្រៃបិដក ភាគ ០៧

ដល់​ក្នុង​កាល​ឥឡូវនេះ​ ​គឺ​ក្នុង​ខ្នើត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​អ្នកធ្វើ​សេចក្តី​ប្រកួត​ប្រកាន់​ ​ធ្វើ​សេចក្តី​ឈ្លោះ​ ​ធ្វើ​សេចក្តី​វិវាទ​ ​ធ្វើ​តិរច្ឆានកថា​ ​ធ្វើ​អធិករណ៍​ក្នុង​សង្ឃ​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​នឹង​ភិក្ខុ​ទាំងនោះ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​សូម​អង្វរ​ ​ចូរ​លោក​ទាំងឡាយ​បវារណា​ចំពោះ​យើង​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​ត្រូវ​អាវាសិក​ភិក្ខុ​ទាំងឡាយ​ ​និយាយ​យ៉ាងនេះ​នឹង​ភិក្ខុ​ទាំងឡាយ​នោះ​ថា​ ​នែ​អាវុសោ​ ​លោក​ទាំងឡាយ​មិនមែន​ជាធំ​ក្នុង​ការ​បវារណា​របស់​យើង​ទេ​ ​យើង​មិនទាន់​បវារណា​នៅឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​អ្នកធ្វើ​សេចក្តី​ប្រកួត​ប្រកាន់​ ​ធ្វើ​សេចក្តី​ឈ្លោះ​ ​ធ្វើ​សេចក្តី​ទាស់ទែង​ ​ធ្វើ​តិរច្ឆានកថា​ ​ធ្វើ​អធិករណ៍​ក្នុង​សង្ឃ​ទាំងនោះ​នៅ​ទាល់តែ​អស់​ជុណ្ហបក្ខ​នោះ​ទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​ទាំងនោះ​នាំគ្នា​បវារណា​ ​ដោយ​ខានមិនបាន​ក្នុង​តិថី​ជា​គំរប់៤ខែ​ ​នៃ​វស្សានរដូវ​ ​ជាទី​រីក​នៃ​ផ្កា​កុមុទ​ ​ក្នុង​ជុណ្ហបក្ខ​ ​ដែល​មកដល់​ឥឡូវនេះ​ ​(​ថ្ងៃពេញបូណ៌​មី​ ​ខែកត្តិក​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទាំងនោះ​កំពុងតែ​បវារណា​ ​ហើយ​មាន​ភិក្ខុ​ឈឺ​ឃាត់​បវារណា​ដល់​ភិក្ខុ​មិន​ឈឺ​ ​ត្រូវ​ភិក្ខុ​ដទៃ​និយាយ​នឹង​ភិក្ខុ​ឈឺ​នោះ​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​ជា​អ្នកមាន​ជម្ងឺ​ ​ធម្មតា​ ​ភិក្ខុ​ឈឺ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ជា​បុគ្គល​មិន​គាប់ចិត្ត​នឹង​ការសាកសួរ​ទេ​ ​នែ​អាវុសោ​ ​ចូរ​លោក​រង់ចាំ​ ​ទំ​រាំ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636830026992651462
ទៅកាន់ទំព័រ៖