ព្រះត្រៃបិដក ភាគ ០៧

កាលបើ​ភិក្ខុ​ដទៃ​និយាយ​យ៉ាងនោះ​ហើយ​ ​ភិក្ខុ​ឈឺ​នោះ​នៅតែ​ចោទ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​ព្រោះ​មិន​អើពើ​ ​(​នឹង​ពាក្យ​ឃាត់​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ទាំងឡាយ​នោះ​ ​កំពុងតែ​បវារណា​ ​ហើយ​មាន​ភិក្ខុ​មិន​ឈឺ​ឃាត់​បវារណា​ដល់​ភិក្ខុ​មិន​ឈឺ​។​ ​ត្រូវ​សង្ឃ​ដេញដោល​ភិក្ខុ​ទាំងពីរ​រូប​ដោយ​ត្រឹមត្រូវ​ ​សាកសួរ​ដោយ​ត្រឹមត្រូវ​ ​ហើយ​ឲ្យ​ភិក្ខុ​ទាំងនោះ​ធ្វើតាម​ធម៌​ ​(​គឺ​សំដែង​អាបត្តិ​)​ ​ហើយ​សឹម​បវារណា​ចុះ​។​
 [​៤៧​]​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ជា​មិត្រ​ធ្លាប់​ឃើញ​គ្នា​ ​ជា​មិត្រ​ស្និទ្ធស្នាល​មាំមួន​ ​ចូល​ទៅ​ចាំវស្សា​ក្នុង​អាវាស​មួយ​ ​ក្នុង​កោសល​ជនបទ​។​ ​កាល​ភិក្ខុ​ទាំងនោះ​ព្រមព្រៀង​ ​ស្មោះសរ​រកគ្នា​ ​មិន​វិវាទគ្នា​ ​ហើយក៏​បាន​ដល់​នូវ​ធម៌​ម្យ៉ាង​ ​ដែល​ជា​គ្រឿង​នៅ​សប្បាយ​(​១​)​ ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាល​យើង​ទាំងឡាយ​ព្រមព្រៀង​គ្នា​ ​រីករាយ​រកគ្នា​ ​មិន​ទាស់ទែងគ្នា​ ​ក៏បាន​ដល់​នូវ​ធម៌​ម្យ៉ាង​ ​ដែល​ជា​គ្រឿង​នៅ​សប្បាយ​ហើយ​ ​ក្នុង​ពេលនេះ​ ​បើ​យើង​ទាំងឡាយ​នឹង​បវារណា​ ​គង់​នឹង​មាន​ពួក​ភិក្ខុ​ដែល​បវារណា​រួចហើយ​ ​ចៀសចេញ​ទៅកាន់​ចារិក​ ​យើង​ទាំងឡាយ​
​(​១​)​ ​អដ្ឋកថា​ ​សំដៅយក​សមថៈ​ ​ឬ​វិបស្សនា​ ​ដែល​ទើបនឹងបាន​ ​នៅ​ទន់​ ​ឬ​ខ្ចី​នៅឡើយ​។​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636830027631638010
ទៅកាន់ទំព័រ៖