ព្រះត្រៃបិដក ភាគ ០៧

ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ពួក​ភិក្ខុ​ជាច្រើន​ ​ជា​មិត្រ​ឃើញ​គ្នា​ ​ជា​មិត្រ​ស្និទ្ធស្នាល​មាំមួន​ ​ចូល​ទៅ​ចាំវស្សា​ក្នុង​អាវាស​មួយ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ជា​អ្នក​ព្រមព្រៀង​ ​ស្មោះសរ​រកគ្នា​ ​មិន​ទាស់ទែងគ្នា​ ​ហើយ​បាន​ដល់​នូវ​ធម៌​ម្យ៉ាង​ ​ដែល​ជា​គ្រឿង​នៅ​សប្បាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នៅក្នុង​អាវាស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​ជា​អ្នក​ព្រមព្រៀង​ ​រីករាយ​រកគ្នា​ ​មិន​វិវាទគ្នា​ ​បាន​ដល់​នូវ​ធម៌​ម្យ៉ាង​ ​ដែល​ជា​គ្រឿង​នៅ​សប្បាយ​ ​ហើយ​ក្នុង​ពេលនេះ​ ​បើប្រសិន​ជា​យើង​នឹង​បវារណា​ ​គង់មាន​ពួក​ភិក្ខុ​ដែល​បវារណា​រួចហើយ​ ​ចៀសចេញ​ទៅកាន់​ចារិក​ ​យើង​ទាំងឡាយ​មុខ​ជា​នឹង​ឃ្លាតចាក​ធម៌​ ​ជា​គ្រឿង​នៅ​សប្បាយ​នេះ​ ​ដោយ​អាការ​ដូច្នេះ​មិនខាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ធ្វើ​បវារណា​សង្គហៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឯ​បវារណា​សង្គហៈ​នោះ​ ​ត្រូវ​ភិក្ខុ​ធ្វើ​យ៉ាងនេះ​។​ ​ត្រូវ​ភិក្ខុ​ទាំងអស់​ប្រជុំ​ក្នុង​ទី​ជាមួយគ្នា​។​ ​លុះ​ប្រជុំ​គ្នា​ហើយ​ ​ត្រូវ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ឲ្យ​សង្ឃ​ដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​យើង​ទាំងឡាយ​ ​ជា​អ្នក​ព្រមព្រៀង​គ្នា​ ​ស្មោះសរ​រកគ្នា​ ​មិន​វិវាទគ្នា​ ​បាន​ដល់​នូវ​ធម៌​ម្យ៉ាង​ ​ដែល​ជា​គ្រឿង​នៅ​សប្បាយ​ហើយ​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636830027875321948
ទៅកាន់ទំព័រ៖