ព្រះត្រៃបិដក ភាគ ០៧
ក្នុងពេលនេះ បើប្រសិនជាយើងទាំងឡាយនឹងបវារណា គង់មានពួកភិក្ខុដែលបានបវារណារួចហើយ ចេញទៅកាន់ចារិក យើងទាំងឡាយមុខជានឹងឃ្លាតចាកធម៌ ជាគ្រឿងនៅសប្បាយនេះ ដោយអាការដូច្នេះមិនខាន។ បើកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃធ្វើបវារណាសង្គហៈ គួរធ្វើឧបោសថ គួរសំដែងបាតិមោក្ខ គួរបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង(ជុណ្ហបក្ខ) ដែលមកដល់ក្នុងកាលឥឡូវនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ យើងទាំងឡាយ ជាអ្នកព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែងគ្នា បានដល់នូវធម៌ម្យ៉ាង ដែលជាគ្រឿងនៅសប្បាយហើយ។ ក្នុងពេលនេះ បើយើងទាំងឡាយនឹងបវារណាទៅ គង់មានពួកភិក្ខុដែលបានបវារណាហើយ ចៀសចេញទៅកាន់ចារិក យើងទាំងឡាយមុខជានឹងឃ្លាតចាកធម៌ ជាគ្រឿងនៅសប្បាយនេះ ដោយអាការដូច្នេះមិនខាន។ ឥឡូវសង្ឃធ្វើបវារណាសង្គហៈ ធ្វើឧបោសថ សំដែងបាតិមោក្ខ និងបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង (ជុណ្ហបក្ខ) ដែលមកដល់ក្នុងកាលឥឡូវនេះ។ ការធ្វើបវារណាសង្គហៈ គឺថាសង្ឃនឹងធ្វើឧបោសថ សំដែងបាតិមោក្ខ និងបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង (ជុណ្ហបក្ខ) ដែលមកដល់ក្នុងកាលឥឡូវនេះ គាប់ចិត្តដល់លោកម្ចាស់អង្គណា គួរលោក
ID: 636830028112415509
ទៅកាន់ទំព័រ៖