ព្រះត្រៃបិដក ភាគ ០៧
ឲ្យគេធ្វើប្រាសាទបួនជ្រុង។ ឲ្យគេធ្វើរានផ្សារ។ ឲ្យគេធ្វើរោងរានផ្សារ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេធ្វើប្រាសាទដំបូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើបរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោងសម្រាប់បរិភោគអាហារ។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេធ្វើផ្ទះសម្រាប់ចំអិនអាហារ។ ឲ្យគេធ្វើវច្ចកុដិ។ ឲ្យគេធ្វើទីចង្ក្រម។ ឲ្យគេធ្វើរោងចង្ក្រម។ ឲ្យគេធ្វើអណ្តូងទឹក។ ឲ្យគេធ្វើរោងសម្រាប់ប្រើប្រាស់នៅនាអណ្តូងទឹក។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីដីអារាម។ មានការដណ្តឹង (កូនស្រី) ដើម្បីកូនប្រុសក្តី មានការដណ្តឹង(កូនប្រុស) ដើម្បីកូនស្រីក្តី គេមានជម្ងឺក្តី គេប្រាប់ព្រះសូត្រដែលគេដឹងប្រាកដក្តី។ បើឧបាសិកានោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សូមលោកម្ចាស់ទាំងឡាយនិមន្តមករៀនយកនូវព្រះសូត្រនេះ កុំឲ្យ
ID: 636829964466255157
ទៅកាន់ទំព័រ៖