ព្រះត្រៃបិដក ភាគ ០៧
[៤៨] រឿងពួកភិក្ខុនៅចាំវស្សាក្នុងកោសលជនបទ មកគាល់ព្រះសាស្តា១ រឿងភិក្ខុនៅរួមគ្នាដូចបសុសត្វ (គឺសត្វដែលគេចិញ្ចឹម) មិនជាទីសប្បាយ១ រឿងបវារណាជាការអនុលោមដល់គ្នានឹងគ្នា១ រឿងពួកឆព្វគ្គិយភិក្ខុអង្គុយលើអាសនៈ ក្នុងពេលដែលភិក្ខុជាថេរៈ កំពុងបវារណា១ រឿងបវារណាមានពីរយ៉ាង១ រឿងបវារណាកម្មបួនយ៉ាង១ រឿងព្រះអង្គទ្រង់អនុញ្ញាតឲ្យភិក្ខុឈឺឲ្យបវារណា១ រឿងញាតិចាប់ភិក្ខុក្នុងថ្ងៃបវារណា១ រឿងស្តេចចាប់ភិក្ខុក្នុងថ្ងៃបវារណា១ រឿងពួកចោរចាប់ភិក្ខុក្នុងថ្ងៃបវារណា១ រឿងពួកអ្នកលេងចាប់ភិក្ខុក្នុងថ្ងៃបវារណា១ រឿងភិក្ខុជាសត្រូវចាប់ភិក្ខុក្នុងថ្ងៃបវារណា១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុប្រាំរូបធ្វើបវារណាដោយសង្ឃបវារណា១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុបួនរូបបវារណាដល់គ្នានឹងគ្នា១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុបីរូបបវារណាដល់គ្នានឹងគ្នា១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុពីររូបបវារណាដល់គ្នានឹងគ្នា១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុមួយរូប
ID: 636830028841227195
ទៅកាន់ទំព័រ៖