ព្រះត្រៃបិដក ភាគ ០៧

អធិដ្ឋាន​បវារណា១​ ​រឿង​ភិក្ខុ​ត្រូវអាបត្តិ​ក្នុង​ថ្ងៃ​បវារណា១​ ​រឿង​ភិក្ខុ​សង្ស័យ​អាបត្តិ​ក្នុង​ថ្ងៃ​បវារណា១​ ​រឿង​ភិក្ខុ​កំពុងតែ​បវារណា​ ​ហើយ​រលឹក​ឃើញ​អាបត្តិ១​ ​រឿង​សង្ឃ​ទាំងអស់​ត្រូវ​សភាគាបត្តិ​ក្នុង​ថ្ងៃ​បវារណា១​ ​រឿង​សង្ឃ​ទាំងអស់​សង្ស័យ​សភាគាបត្តិ១​ ​រឿង​ភិក្ខុ​នៅក្នុង​អាវាស​ច្រើនជាង​ ​និង​ស្មើគ្នា​ ​និង​តិច​ជាង១​ ​រឿង​ពួក​អាវាសិក​ភិក្ខុ​ប្រកាន់​ថា​ថ្ងៃ​ដប់​បួន​ ​តែ​ពួក​អាគន្តុក​ភិក្ខុ​ប្រកាន់​ថា​ថ្ងៃ​ដប់ប្រាំ១​ ​រឿង​ភេទ​ ​និង​សំវាស​ទាំងពីរ​របស់​អាវាសិក​ភិក្ខុ​និង​អាគន្តុក​ភិក្ខុ១​ ​រឿង​ភិក្ខុ​គួរ​ទៅកាន់​អាវាស​ដែល​មាន​ភិក្ខុ​ក្នុង​ថ្ងៃ​បវារណា១​ ​រឿង​ភិក្ខុ​មិន​ត្រូវ​បវារណា​ក្នុង​បរិសទ្យ​ដែល​ភិក្ខុនី​អង្គុយ​ជាមួយ១​ ​រឿង​ទ្រង់​ហាមមិនឲ្យ​ភិក្ខុ​បវារណា​ក្នុង​ការ​ឲ្យ​ឆន្ទៈ១​ ​រឿង​សញ្ចរ​ភ័យ១​ ​រឿង​មនុស្ស​ឲ្យ​ទាន​ក្នុង​ថ្ងៃ​បវារណា​ដរាបដល់​ទៀបភ្លឺ១​ ​រឿង​មាន​ភ្លៀង​ក្នុង​ថ្ងៃ​បវារណា១​ ​រឿង​ការ​អន្តរាយ​ដល់​បវារណា១​ ​រឿង​ព្រះអង្គ​ទ្រង់​ហាមមិនឲ្យ​ភិក្ខុ​មាន​អាបត្តិ​ធ្វើ​បវារណា១​ ​រឿង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​គិតថា​ ​ពួក​បេ​សល​ភិក្ខុ​ឃាត់​បវារណា​ដល់​ពួក​យើង​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636830029163055602
ទៅកាន់ទំព័រ៖