ព្រះត្រៃបិដក ភាគ ០៧

វេលា​នោះ​ឯង​ ​ឯ​មាតាបិតា​នៃ​សោ​ណ​កោ​ឡិ​វិស​បាន​និយាយ​ពាក្យ​នេះ​នឹង​សោ​ណ​កោ​ឡិ​វិស​ថា​ ​នែ​សោ​ណៈ​កូន​ ​ឥឡូវ​ស្តេច​ចង់​ទតមើល​ជើង​របស់​អ្នក​ ​នែ​សោ​ណៈ​កូន​ ​អ្នកឯង​កុំ​ចាំបាច់​លាជើង​បង្ហាញ​ស្តេច​ឡើយ​ ​អ្នកឯង​ចូរ​អង្គុយពែនភ្នែន​ចំពោះ​ព្រះ​ភក្ត្រ​ស្តេច​ចុះ​ ​កាលបើ​អ្នក​អង្គុយ​នៅ​ហើយ​ ​ស្តេច​គង់​នឹង​ទត​ឃើញ​ជើង​អ្នក​ហើយ​។​ ​គ្រានោះ​ឯង​ ​ពួក​ជន​ក៏បាន​នាំ​សោ​ណ​កោ​ឡិ​វិសម​ក​ដោយ​គ្រែស្នែង​ ​(​មក​ថ្វាយ​ស្តេច​)​។​ ​ខណៈនោះ​ ​សោ​ណ​កោ​ឡិ​វិស​ ​ក៏បាន​ចូល​ទៅ​គាល់​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​រួចហើយ​អង្គុយពែនភ្នែន​ចំពោះ​ព្រះ​ភក្ត្រ​ស្តេច​។​ ​ឯ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ក៏បាន​ទត​ទៅ​ឃើញ​រោម​ទាំងឡាយ​ដែល​ដុះ​ពេញ​បាតជើង​របស់​សោ​ណ​កោ​ឡិ​វិស​។​ ​គ្រានោះ​ឯង​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទ្រង់​បាន​ប្រដៅ​នូវ​ប្រយោជន៍​(​១​)​ ​ទាំងឡាយ​ជា​បច្ចុប្បន្ន​ ​ចំពោះ​ពួក​អ្នកស្រុក​ទាំង៨ម៉ឺន​នោះ​ស្រេចហើយ​ ​ក៏​ទ្រង់​បញ្ជូន​ទៅវិញ​ថា​ ​នែ​នាយ​ទាំងឡាយ​ ​យើង​បាន​ប្រដៅ​អ្នករាល់គ្នា​ ​ក្នុង​ប្រយោជន៍​ជា​បច្ចុប្បន្ន​ហើយ​
​(​១​)​ ​(​អដ្ឋកថា​)​ ​សំដៅយក​អំពើ​ទាំងឡាយ​ ​មានការ​ភ្ជួរស្រែ​ ​និង​លក់ដូរ​ជាដើម​ ​ដែល​ប្រកបដោយ​ធម៌​ ​និង​ចិញ្ចឹម​មាតាបិតា​ដែល​ប្រកបដោយ​ធម៌​។​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636830030053276520
ទៅកាន់ទំព័រ៖