ព្រះត្រៃបិដក ភាគ ០៧

អ្នក​ទាំងឡាយ​ចូរ​នាំគ្នា​ទៅវិញ​ចុះ​ ​តែ​អ្នក​ទាំងឡាយ​ត្រូវ​នាំគ្នា​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​មុខ​ជា​នឹង​ប្រៀនប្រដៅ​នូវ​ប្រយោជន៍​ទាំងឡាយ​ក្នុង​បរលោក​ដល់​យើង​ទាំងឡាយ​។​ ​វេលា​នោះ​ឯង​ ​ពួក​អ្នកស្រុក​ទាំង៨ម៉ឺន​នោះ​ ​បាន​ទៅ​ឯ​ភ្នំ​គិជ្ឈកូដ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​សាគ​ត​ដ៏​មាន​អាយុ​ ​ជា​អ្នកបម្រើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​វេលា​នោះ​ ​ពួក​អ្នកស្រុក​ទាំង៨ម៉ឺន​នោះ​ ​បាន​ចូល​ទៅ​រក​ព្រះ​សាគ​ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​សាគ​ត​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឥឡូវ​ពួក​អ្នកស្រុក​ទាំង៨ម៉ឺន​នេះ​ ​បាន​ចូល​មក​ក្នុង​ទីនេះ​ ​ដើម្បី​ឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​យើងខ្ញុំ​គួរ​បានឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទើប​ជា​ការ​ប្រពៃ​។​ ​ព្រះ​សាគ​ត​ភិក្ខុ​តប​វិញ​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នករាល់គ្នា​ឈប់បង្អង់​ចាំ​អាត្មា​នៅ​ទីនេះ១ស្របក់​ចុះ​ ​ចាំ​អាត្មា​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សិន​។​ ​គ្រានោះ​ឯង​ ​កាល​ពួក​អ្នកស្រុក​ទាំង៨ម៉ឺន​នោះ​កំពុងតែ​សំឡឹង​មើលក្នុង​ទី​ចំពោះមុខ​ ​ព្រះ​សាគ​ត​ដ៏​មាន​អាយុ​ ​ក៏​ជ្រែក​ចុះ​ចំ​ផែន​ថ្ម​(​១​)​ ​ហើយ​ទៅ​ផុស​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​ក៏បាន​ពោល​ពាក្យ​នេះ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវ​មាន​ពួក​អ្នកស្រុក​ទាំង៨ម៉ឺន​នេះ​ ​បាន​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ផែន​ថ្ម​មាន​សណ្ឋាន​ដូច​ព្រះចន្ទ​ពាក់កណ្តាល​វង់​ ​នៅ​ខាងក្រោម​ជណ្តើរ​។​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636830030465830117
ទៅកាន់ទំព័រ៖