ព្រះត្រៃបិដក ភាគ ០៧

ចូល​មក​ក្នុង​ទីនេះ​ដើម្បី​ឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​រមែង​ជ្រាប​នូវ​កាលគួរ​ ​ជា​ប្រយោជន៍​ក្នុង​កាល​ឥឡូវនេះ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​តប​ថា​ ​នែ​សាគ​ត​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ទៅ​រៀបចំ​ក្រាល​អាសនៈ​ ​ត្រង់​ម្លប់​នៃ​វិហារ​ចុះ​។​ ​ព្រះ​សាគ​ត​ដ៏​មាន​អាយុ​បាន​ទទួល​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយក៏​នាំ​យក​តាំង​ ​ជ្រែក​ចុះ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​អ្នកស្រុក​ទាំង៨ម៉ឺន​នោះ​ ​កំពុង​សំឡឹង​មើលក្នុង​ទី​ចំពោះមុខ​ ​ក៏​ស្រាប់តែ​ទៅ​ផុស​ចំ​ផែន​ថ្ម​ ​ហើយ​ក្រាល​អាសនៈ​ត្រង់​ម្លប់​នៃ​វិហារ​។​ ​វេលា​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​យាង​ចេញពី​វិហារ​ ​ទៅ​គង់នៅ​លើ​អាសនៈ​ដែល​ព្រះ​សាគ​ត​ត្ថេ​រៈ​បាន​ក្រាល​ត្រង់​ម្លប់​នៃ​វិហារ​។​ ​លំដាប់នោះ​ឯង​ ​ពួក​អ្នកស្រុក​ទាំង៨ម៉ឺន​នោះ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​គ្រានោះ​ ​ពួក​អ្នកស្រុក​ទាំង៨ម៉ឺន​នោះ​ ​ក៏​អបអរ​ ​រាក់ទាក់​នឹង​ព្រះ​សាគ​ត​ដ៏​មាន​អាយុ​ទៅវិញ​ ​មិនបាន​អបអរ​រាក់ទាក់​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នោះ​ឡើយ​។​ ​វេលា​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​សេចក្តី​បរិវិតក្ក​ ​ក្នុងចិត្ត​របស់​ពួក​អ្នកស្រុក​ទាំង៨ម៉ឺន​ ​ដោយ​ព្រះទ័យ​នោះ​ហើយ​ ​ទើប​ទ្រង់​ត្រាស់​ហៅ​ព្រះ​សាគ​ត​ដ៏​មាន​អាយុ​មក​ថា​ ​នែ​សាគ​ត​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​សំដែង​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636830030708654006
ទៅកាន់ទំព័រ៖