ព្រះត្រៃបិដក ភាគ ០៧

ឥទ្ធិ​ប្បា​ដិ​ហារ្យ​ ​ដែល​ជា​ធម៌​របស់​មនុស្ស​ជាន់ខ្ពស់​ ​ឲ្យ​ក្រៃលែង​ឡើង​ទៅទៀត​។​ ​ព្រះ​សាគ​ត​ដ៏​មាន​អាយុ​បាន​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយក៏​ហោះ​ទៅលើ​វេហាស៍​ ​ចង្រ្កម​ ​គឺ​ដើរ​ខ្លះ​ ​ឈរ​ខ្លះ​ ​គង់​ខ្លះ​ ​សិង​ខ្លះ​ ​បណ្តាល​ឲ្យ​កើត​ផ្សែង​ខ្លះ​ ​បណ្តាល​ឲ្យ​កើត​ភ្លើង​ខ្លះ​ ​បាត់ខ្លួន​ទៅ​ខ្លះ​ ​ក្នុង​ប្រទេស​ទំនេរ​ ​គឺ​អាកាស​។​ ​វេលា​នោះ​ ​ព្រះ​សាគ​ត​ដ៏​មាន​អាយុ​ ​លុះ​បាន​សំដែង​ឥទ្ធិ​ប្បា​ដិ​ហារ្យ​ ​ជា​ធម៌​របស់​មនុស្ស​ជាន់ខ្ពស់​ ​មាន​ប្រការ​ច្រើនយ៉ាង​ ​នៅ​លើ​ប្រទេស​ទំនេរ​ ​គឺ​អាកាស​រួចហើយ​ ​ក៏​មក​ក្រាប​សិរសា​ ​ទៀប​ព្រះ​បាទា​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយក៏​បាន​ក្រាបបង្គំទូល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ជា​គ្រូ​របស់ខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ជា​សាវក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​គ្រូ​របស់ខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ជា​សាវក​។​ ​ខណៈនោះ​ ​អ្នកស្រុក​ទាំង៨ម៉ឺន​នោះ​ ​ក៏​ពោល​ថា​ ​នែ​គ្នាយើង​ដ៏​ចំរើន​ ​គួរ​អស្ចារ្យ​ពេក​ណាស់​ ​នែ​គ្នាយើង​ដ៏​ចំរើន​ ​ហេតុ​ដែល​មិនធ្លាប់​កើត​ ​កើតឡើង​ហើយ​តើ​ ​អម្បាល​សាវក​មាន​ឫទ្ធិ​ខ្លាំង​ ​មាន​អានុភាព​ច្រើន​ម្ល៉ោះ​ទៅ​ហើយ​ ​ចំណង់បើ​គ្រូ​ ​គង់មាន​ឫទ្ធានុភាព​ក្រៃលែង​ ​ជាង​នេះ​ពិតប្រាកដ​ ​ហើយ​បែរមក​អបអរ​ ​រាក់ទាក់​ ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​វិញ​ ​លែង​អបអរ​រាក់ទាក់​ ​នឹង​ព្រះ​សាគ​ត​
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636830030951627903
ទៅកាន់ទំព័រ៖