ព្រះត្រៃបិដក ភាគ ០៧

ព្រះ​សូត្រ​នេះ​សាបសូន្យ​ទៅ​ឡើយ​។​ ​ម្យ៉ាងទៀត​ ​ឧបាសិកា​នោះ​ ​មាន​កិច្ច​ឯណា​នីមួយ​ក្តី​ ​មាន​កិច្ច​ត្រូវ​ធ្វើ​ ​(​ខានមិនបាន​)​ ​ក្តី​។​ ​បើ​ឧបាសិកា​នោះ​ ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំករុណា​ប្រាថ្នា​នឹង​ថ្វាយ​ទាន​ផង​ ​នឹង​ស្តាប់ធម៌​ផង​ ​នឹង​ឃើញ​ភិក្ខុ​ទាំងឡាយ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​គេ​បញ្ជូន​បម្រើ​មក​ហើយ​ ​ភិក្ខុ​គប្បី​ទៅ​ដោយ​សត្តាហ​ករណីយ​បាន​ ​កាលបើ​គេ​មិន​បញ្ជូន​បម្រើ​មក​ទេ​ ​ភិក្ខុ​មិន​ត្រូវ​ទៅ​ទេ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ក្នុង​រវាង៧ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​ឲ្យ​គេ​ធ្វើ​វិហារ​ចំពោះ​សង្ឃ​ ​ភិក្ខុនី​ឲ្យ​គេ​ធ្វើ​វិហារ​ចំពោះ​សង្ឃ​ ​សិក្ខមានា​ឲ្យ​គេ​ធ្វើ​វិហារ​ចំពោះ​សង្ឃ​ ​សាមណេរ​ឲ្យ​គេ​ធ្វើ​វិហារ​ចំពោះ​សង្ឃ​ ​សាមណេរី​ឲ្យ​គេ​ធ្វើ​វិហារ​ចំពោះ​សង្ឃ​ ​ចំពោះ​ភិក្ខុ​ច្រើន​រូប​ ​ចំពោះ​ភិក្ខុ១រូប​ ​ចំពោះ​ភិក្ខុនី​សង្ឃ​ ​ចំពោះ​ភិក្ខុនី​ច្រើន​រូប​ ​ចំពោះ​ភិក្ខុនី១រូប​ ​ចំពោះ​សិក្ខមានា​ច្រើន​រូប​ ​ចំពោះ​សិក្ខមានា១រូប​ ​ចំពោះ​សាមណេរ​ច្រើន​រូប​ ​ចំពោះ​សាមណេរ១រូប​ ​ចំពោះ​សាមណេរី​ច្រើន​រូប​ ​ចំពោះ​សាមណេរី១រូប​។​បេ​។​ ​បាន​ឲ្យ​គេ​ធ្វើ​វិហារ​ចំពោះខ្លួន​ឯង​។​ ​ឲ្យ​គេ​ធ្វើ​អឌ្ឍយោគ​។​ ​ឲ្យ​គេ​ធ្វើ​ប្រាសាទ​វែង​។​ ​ឲ្យ​គេ​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636829964715719426
ទៅកាន់ទំព័រ៖