ព្រះត្រៃបិដក ភាគ ០៧

ចំណែក​ឯ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួចហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​យ៉ាងនេះ​ថា​ ​នែ​សោ​ណៈ​ ​កាល​អ្នក​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​ក៏​កើតការ​ត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះ​ថា​ ​ពួក​សាវក​ណាមួយ​ ​របស់​ព្រះមានព្រះភាគ​ ​ដែល​មាន​ព្យាយាម​ប្រឹងប្រែង​ ​បណ្តាសា​វក​ទាំងនោះ​ ​អាត្មាអញ​ ​ក៏​ជា​សាវក​មួយ​ដែរ​ ​តែបើ​ទុកជា​ដូច្នោះ​ ​ក៏​ចិត្ត​របស់​អាត្មាអញ​នៅ​មិនទាន់​ផុត​ចាក​អាសវៈ​ទាំងឡាយ​ ​ដោយ​មិន​មាន​ឧបាទាន​ឡើយ​ ​ម្យ៉ាងទៀត​ ​ទ្រព្យសម្បត្តិ​ក្នុង​ត្រកូល​របស់​អាត្មាអញ​ ​ក៏​មាន​បរិបូណ៌​ ​អាត្មាអញ​អាច​នឹង​បរិភោគ​ទ្រព្យសម្បត្តិ​ផង​ ​ធ្វើបុណ្យ​ផង​ ​បើ​ដូច្នោះ​ ​គួរ​អាត្មាអញ​ ​វិលត្រឡប់​ទៅ​ ​ដើម្បី​ហីនភេទ​ ​ហើយ​បរិភោគ​ ​នូវ​ទ្រព្យសម្បត្តិ​ផង​ ​ធ្វើបុណ្យ​ផង​។​ ​សោ​ណៈ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពិតមែន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សួរ​ថា​ ​នែ​សោ​ណៈ​ ​អ្នកឯង​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​កាលពីដើម​អ្នកឯង​នៅជា​គ្រហស្ថ​នោះ​ ​ជា​អ្នក​ឆ្លាស​ក្នុង​សូរ​សំឡេង​ខ្សែ​ពិណ​ឬ​។​ ​ព្រះ​សោ​ណៈ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពិតមែន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សួរ​ថា​ ​នែ​សោ​ណៈ​ ​អ្នកឯង​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​កាលណា​ខ្សែ​ពិណ​ ​របស់​អ្នក​តឹង​ពេក​ទៅ​ ​តើ​ពិណ​របស់​អ្នកឯង​ ​មាន​សំឡេង​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636830032574020698
ទៅកាន់ទំព័រ៖