ព្រះត្រៃបិដក ភាគ ០៧
ពីរោះឬ គួរដល់ការងារ ក្នុងកាលនោះដែរឬ។ ព្រះសោណៈក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ការនុ៎ះមិនដូច្នោះទេ។ ព្រះមានព្រះភាគទ្រង់សួរថា នែសោណៈ អ្នកឯងសំគាល់ហេតុនោះដូចម្តេច កាលណាបើខ្សែពិណ របស់អ្នកធូរពេក តើពិណរបស់អ្នកឯង មានសំឡេងពីរោះឬ គួរដល់ការងារ ក្នុងកាលនោះដែរឬ។ ព្រះសោណៈក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ការនុ៎ះមិនដូច្នោះទេ។ ព្រះមានព្រះភាគទ្រង់សួរថា នែសោណៈ អ្នកសំគាល់ហេតុនោះដូចម្តេច កាលណាបើខ្សែពិណ របស់អ្នក មិនតឹងពេក មិនធូរពេក តាំងនៅក្នុងគុណដ៏ល្មម តើពិណរបស់អ្នកឯង មានសំឡេងពីរោះឬ គួរដល់ការងារក្នុងកាលនោះដែរឬ។ ព្រះសោណៈនោះក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា នែសោណៈ សេចក្តីព្យាយាមដែលតឹងពេក នាំឲ្យកើតសេចក្តីរាយមាយ សេចក្តីព្យាយាមដែលធូរពេក នាំឲ្យកើតសេចក្តីខ្ជិលច្រអូស ដូចខ្សែពិណយ៉ាងនោះឯង ព្រោះហេតុនោះ នែសោណៈ ក្នុងវេលានេះ អ្នកចូរតាំងសេចក្តីព្យាយាមឲ្យស្មើ ក្នុងធម្មវិន័យនេះ ត្រូវប្រើឥន្ទ្រិយទាំងឡាយឲ្យស្មើគ្នាផង ត្រូវកាន់យកនូវនិមិត្តក្នុងសមថៈនោះផង។ ព្រះសោណៈដ៏មានអាយុ បានទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ វេលានោះឯង ព្រះមានព្រះភាគ
ID: 636830032829815329
ទៅកាន់ទំព័រ៖