ព្រះត្រៃបិដក ភាគ ០៧

ទ្រង់​ទូន្មាន​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​ដោយ​ឱវាទ​នេះ​រួចហើយ​ ​ទើប​ទ្រង់​បាត់​ព្រះអង្គ​ ​អំពី​ទី​ចំពោះមុខ​ ​នៃ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​នៅ​នា​ព្រៃ​សីត​វន​ ​ហើយ​ទ្រង់​ប្រាកដ​នៅ​លើ​ភ្នំ​គិជ្ឈកូដ​វិញ​ ​ប្រៀប​ដូចជា​បុរស​ដែល​មាន​កំឡាំង​ ​លា​ដើមដៃ​ ​ដែល​ខ្លួន​បត់​ចូល​ ​ឬបត់​ចូល​ ​នូវ​ដើមដៃ​ ​ដែល​ខ្លួន​លា​ចេញ​។​ ​លំដាប់នោះ​ ​លុះ​សម័យ​តមក​ ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​ក៏បាន​តាំង​សេចក្តី​ព្យាយាម​ស្មើ​ ​បាន​ប្រើ​ឥន្ទ្រិយ​ទាំង៥ក៏​ស្មើគ្នា​ផង​ ​បាន​កាន់​យក​នូវ​និមិត្ត​ក្នុង​សមថៈ​នោះ​ឯង​។​ ​វេលា​នោះ​ ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​បាន​ចៀសចេញ​ ​ទៅ​តែម្នាក់ឯង​ ​ឥតមាន​សេចក្តី​ប្រមាទ​ឡើយ​ ​ខំព្យាយាម​ ​ដុត​បង់​នូវ​កិលេស​ ​បញ្ជូន​ចិត្ត​ឲ្យ​បែរ​ទៅ​ ​(​កាន់​ព្រះនិព្វាន​)​ ​ពួក​កុលបុត្រ​ ​ដែល​ចេញ​ចាក​ផ្ទះ​ហើយ​ ​ទៅ​បួស​ក្នុង​ភាពជា​បុគ្គល​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ណា​ ​(​ព្រះ​សោ​ណៈ​)​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនុត្តរធម៌​នោះ​ ​ជាទីបំផុត​ ​នៃ​មគ្គ​ព្រហ្មចារ្យ​ ​ដោយ​បញ្ញា​របស់​ខ្លួន​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​បានសម្រេច​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​មិនយូរ​ប៉ុន្មាន​ ​ក៏បាន​ដឹង​ច្បាស់​ថា​ ​ជាតិ​កំណើត​របស់​អាត្មាអញ​ ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​អញ​ ​ក៏បាន​នៅ​ចប់ហើយ​ ​កិច្ច​ដែល​ត្រូវ​ធ្វើ​ ​អញ​ក៏បាន​ធ្វើ​ហើយ​ ​នឹង​មាន​កិច្ច​ដទៃ​អំពី​កិច្ច​នេះ​តទៅទៀត​ ​គ្មានឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​ក៏​ជា​ព្រះអរហន្ត​អង្គ​មួយ​ដែរ​។​ ​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636830033107181194
ទៅកាន់ទំព័រ៖