ព្រះត្រៃបិដក ភាគ ០៧

 [​៥១​]​ ​លំដាប់នោះ​ ​កាល​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​បានសម្រេច​ព្រះ​អរហត្ត​ហើយ​ ​ក៏​មាន​សេចក្តី​រិះគិត​ដូច្នេះ​ថា​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​នឹង​សំដែង​គុណ​ ​គឺ​អរហត្តផល​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​វេលា​នោះ​ ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ពាក្យ​នេះ​ ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ណា​ ​ជា​ព្រះអរហន្ត​ខីណាស្រព​ ​បាន​សិក្សា​ព្រហ្មចារ្យ​ចប់ហើយ​ ​មាន​កិច្ច​សម្រេច​ហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​(​១​)​ ​បានសម្រេច​ប្រយោជន៍​របស់​ខ្លួន​ហើយ​ ​មាន​កិលេស​ ​ជា​គ្រឿង​ប្រកប​សត្វ​ក្នុង​ភព​អស់ហើយ​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​(​ចាក​កិលេស​)​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​ភិក្ខុ​នោះ​មាន​អធ្យាស្រ័យ​បង្អោន​ទៅកាន់​ហេតុ​ទាំង៦យ៉ាង​ ​គឺ​មាន​អធ្យាស្រ័យ​បង្អោន​ទៅ​កាន់​នេ​ក្ខម្ម​(​២​)​ ​(​គឺ​អរហត្ត​)​១​ ​មាន​អធ្យាស្រ័យ​បង្អោន​ទៅ​ក្នុង​ទីស្ងាត់១​ ​មាន​អធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិន​ព្យាបាទ១​ ​មាន​អធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌​ ​ជា​គ្រឿង​អស់​ទៅ​នៃ​ឧបាទាន១​ ​មាន​អធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌​ ​ជា​គ្រឿង​អស់​ទៅ​នៃ​តណ្ហា១​ ​មាន​អធ្យាស្រ័យ​បង្អោន​
​(​១​)​ ​កិលេស១០យ៉ាង​ ​និង​ខន្ធ៥​ ​ជាដើម​ ​ឈ្មោះថា​ ​ភារៈ​ ​គឺ​គ្រឿង​ធ្ងន់​ ​ដែល​ហៅថា​មានភារៈ​ដាក់ចុះ​ហើយ​ ​គឺ​អស់​រវល់​ដោយ​កិលេស​ ​និង​ខន្ធ​ជាដើម​នោះ​តទៅទៀត​។​ ​(​២​)​ ​អដ្ឋកថា​ ​ថា​ ​បាន​ចាក់ធ្លុះ​ ​ត្រាស់​ដឹង​ ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះ​អរហត្ត​។​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636830033578938176
ទៅកាន់ទំព័រ៖