ព្រះត្រៃបិដក ភាគ ០៧

ទៅកាន់​សេចក្តី​មិន​វង្វេង១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មានហេតុ​ថា​ ​ក្នុង​លោក​នេះ​ ​មាន​លោក​ដ៏​មាន​អាយុ​ពួក​ខ្លះ​ ​មាន​សេចក្តី​រិះគិត​ដូច្នេះ​ថា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​ឈ្មោះថា​មាន​អធ្យាស្រ័យ​ ​បង្អោន​ទៅកាន់​នេក្ខម្មៈ​ ​ព្រោះ​អាស្រ័យ​នូវ​គុណ​ ​គ្រាន់តែ​សេចក្តី​ជឿ​ប៉ុណ្ណោះ​ឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​កុំ​គប្បី​យល់​ហេតុនេះ​ ​ដូច្នេះ​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯ​ភិក្ខុ​ ​ដែល​ជា​ព្រះ​ខីណាស្រព​ ​បាន​សិក្សា​ព្រហ្មចារ្យ​ចប់ហើយ​ ​មាន​កិច្ច​សម្រេច​ហើយ​ ​កាល​មិនបាន​ពិចារណា​ខ្លួន​ ​ដែល​មាន​កិច្ច​ត្រូវ​ធ្វើ​ ​ឬមិន​បាន​ពិចារណា​ ​នូវ​សេចក្តី​ចំរើន​នៃ​កិច្ច​ ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ ​បាន​ឈ្មោះថា​ ​មាន​អធ្យាស្រ័យ​បង្អោន​ទៅកាន់​នេក្ខម្មៈ​ ​ព្រោះ​អស់​រាគៈ​ ​ព្រោះ​ប្រាសចាក​រាគៈ​ហើយ​ ​ឈ្មោះថា​ ​មាន​អធ្យាស្រ័យ​បង្អោន​ទៅកាន់​នេក្ខម្មៈ​ ​ព្រោះ​អស់​ទោសៈ​ ​ព្រោះ​ប្រាសចាក​ទោសៈ​ហើយ​ ​ឈ្មោះថា​ ​មាន​អធ្យាស្រ័យ​បង្អោន​ទៅកាន់​នេក្ខម្មៈ​ ​ព្រោះ​អស់​មោហៈ​ ​ព្រោះ​ប្រាសចាក​មោហៈ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មានហេតុ​ថា​ ​ក្នុង​លោក​នេះ​ ​មាន​លោក​ដ៏​មាន​អាយុ​ពួក​ខ្លះ​ ​មាន​សេចក្តី​រិះគិត​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នក​ប្រាថ្នា​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ហើយ​ ​ឈ្មោះថា​ ​មាន​អធ្យាស្រ័យ​បង្អោន​ទៅ​ក្នុង​ទី​ដ៏​ស្ងាត់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​កុំ​គប្បី​យល់​ហេតុនេះ​ ​ដូច្នេះ​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​សិក្សា​ព្រហ្មចារ្យ​ចប់ហើយ​ ​មាន​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636830033825142259
ទៅកាន់ទំព័រ៖