ព្រះត្រៃបិដក ភាគ ០៧
កិច្ចសម្រេចហើយ មិនបានពិចារណានូវខ្លួន ដែលមានកិច្ចត្រូវធ្វើ ឬមិនបានពិចារណានូវសេចក្តីចំរើននៃកិច្ច ដែលខ្លួនបានធ្វើហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅក្នុងទីដ៏ស្ងាត់ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅក្នុងទីដ៏ស្ងាត់ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅក្នុងទីដ៏ស្ងាត់ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ បពិត្រព្រះអង្គដ៏ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុពួកខ្លះ មានសេចក្តីរិះគិតយ៉ាងនេះថា លោកដ៏មានអាយុនេះ កាលត្រឡប់មកកាន់សេចក្តីប្រកាន់សីល ប្រកាន់វត្តដោយសភាវៈថ្លៃថ្លា ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនព្យាបាទ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលកុំគប្បីយល់ហេតុនេះ ដូច្នេះឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាព្រះខីណាស្រព បានសិក្សាព្រហ្មចារ្យចប់ហើយ មានកិច្ចសម្រេចហើយ មិនបានពិចារណានូវខ្លួន ដែលមានកិច្ចត្រូវធ្វើ ឬមិនបានពិចារណា នូវសេចក្តីចំរើន នៃកិច្ចដែលខ្លួនធ្វើហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនព្យាបាទ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនព្យាបាទ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅ
ID: 636830034091667503
ទៅកាន់ទំព័រ៖