ព្រះត្រៃបិដក ភាគ ០៧
កាន់សេចក្តីមិនព្យាបាទ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ ឈ្មោះថាមានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅនៃឧបាទាន ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅនៃឧបាទាន ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅនៃឧបាទាន ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅ នៃតណ្ហា ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យ បង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅ នៃតណ្ហា ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅ នៃតណ្ហា ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនវង្វេង ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនវង្វេង ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនវង្វេង ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុកាលបើមានចិត្តផុតស្រឡះប្រពៃយ៉ាងនេះហើយ បើទុកជារូបទាំងឡាយដែល
ID: 636830034327881014
ទៅកាន់ទំព័រ៖