ព្រះត្រៃបិដក ភាគ ០៧

ធ្វើ​ប្រាសាទ​ដំបូល​ត្រងិល​។​ ​ឲ្យ​គេ​ធ្វើ​គុហា​។​ ​ឲ្យ​គេ​ធ្វើ​បរិវេណ​។​ ​ឲ្យ​គេ​ធ្វើ​បន្ទប់ទឹក​។​ ​ឲ្យ​គេ​ធ្វើ​រោង​សម្រាប់​បរិភោគ​អាហារ​។​ ​ឲ្យ​គេ​ធ្វើ​រោង​ភ្លើង​។​ ​ឲ្យ​គេ​ធ្វើ​កប្បិយ​កុដិ​។​ ​ឲ្យ​គេ​ធ្វើ​វច្ចកុដិ​។​ ​ឲ្យ​គេ​ធ្វើ​ទី​ចង្ក្រម​។​ ​ឲ្យ​គេ​ធ្វើ​រោង​ចង្ក្រម​។​ ​ឲ្យ​គេ​ធ្វើ​អណ្តូង​ទឹក​។​ ​ឲ្យ​គេ​ធ្វើ​រោង​សម្រាប់​ប្រើប្រាស់​នៅ​នា​អណ្តូង​ទឹក​។​ ​ឲ្យ​គេ​ធ្វើ​ស្រះ​។​ ​ឲ្យ​គេ​ធ្វើ​មណ្ឌប​។​ ​ឲ្យ​គេ​ធ្វើ​អារាម​។​ ​ឲ្យ​គេ​ធ្វើ​ទី​ដី​អារាម​។​ ​បើ​សាមណេរី​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំករុណា​ប្រាថ្នា​នឹង​ថ្វាយ​ទាន​ផង​ ​នឹង​ស្តាប់ធម៌​ផង​ ​នឹង​ឃើញ​ភិក្ខុ​ទាំងឡាយ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​គេ​បញ្ជូន​បម្រើ​មក​ហើយ​ ​ភិក្ខុ​គប្បី​ទៅ​ដោយ​សត្តាហ​ករណីយ​បាន​ ​កាលបើ​គេ​មិន​បញ្ជូន​បម្រើ​មក​ទេ​ ​ភិក្ខុ​មិន​ត្រូវ​ទៅ​ទេ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ក្នុង​រវាង៧ថ្ងៃ​។​ ​
 [​៧​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិ​ក្ឋុ១រូប​មាន​ជម្ងឺ​។​ ​ភិក្ខុ​នោះ​ ​បាន​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ដ្បិត​ខ្ញុំ​មាន​ជម្ងឺ​ ​សូម​ភិក្ខុ​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636829965007736128
ទៅកាន់ទំព័រ៖