ព្រះត្រៃបិដក ភាគ ០៧

មាន​កំឡាំង​គួរ​នឹង​ដឹង​ច្បាស់​ដោយ​ភ្នែក​ ​មកកាន់​គន្លង​ភ្នែក​ ​ក៏​មិនបាន​គ្រប​សង្កត់ចិត្ត​របស់​ភិក្ខុ​នោះ​បាន​ឡើយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​ដែល​អារម្មណ៍​មិនបាន​ធ្វើឲ្យ​ច្រឡំ​ ​ដោយ​កិលេស​ ​ជា​ចិត្ត​ឋិតនៅ​ខ្ជាប់ខ្ជួន​ ​ឥតមាន​កម្រើក​ ​ដោយ​តណ្ហា​ហើយ​ ​ពិចារណា​ឃើញ​នូវ​សេចក្តី​កើតឡើង​ ​និង​សេចក្តី​រលត់​ទៅ​នៃ​ចិត្ត​នោះ​ ​បើ​សំឡេង​ទាំងឡាយ​ដែល​មាន​កំឡាំង​គួរ​នឹង​ដឹង​ច្បាស់​ដោយ​ត្រចៀក​បាន​.​.​.​ ​ក្លិន​ទាំងឡាយ​ដែល​មាន​កំឡាំង​គួរ​នឹង​ដឹង​ច្បាស់​ដោយ​ច្រមុះ​បាន​.​.​.​ ​រស​ទាំងឡាយ​ ​ដែល​មាន​កំឡាំង​គួរ​នឹង​ដឹង​ច្បាស់​ដោយ​អណ្តាត​បាន​.​.​.​ ​ផោដ្ឋព្វៈ​ ​(​គឺ​អារម្មណ៍​ដែល​មក​ប៉ះ​ត្រូវ​កាយ​)​ ​ទាំងឡាយ​ ​ដែល​មាន​កំឡាំង​គួរ​នឹង​ដឹង​ច្បាស់​ដោយ​កាយ​បាន​.​.​.​ ​ធម្មារម្មណ៍​ ​(​គឺ​អារម្មណ៍​ដែល​កើត​ក្នុងចិត្ត​)​ ​ទាំងឡាយ​ ​ដែល​មាន​កំឡាំង​គួរ​នឹង​ដឹង​ច្បាស់​ដោយចិត្ត​បាន​ ​មកកាន់​ផ្លូវ​នៃ​ចិត្ត​ ​ក៏​គ្រប​សង្កត់ចិត្ត​របស់​លោក​នោះ​មិនបាន​ឡើយ​ ​ចិត្ត​របស់​លោក​នោះ​ ​ដែល​អារម្មណ៍​មិនបាន​ធ្វើឲ្យ​ច្រឡំ​ដោយ​កិលេស​ ​ជា​ចិត្ត​ឋិតនៅ​ខ្ជាប់ខ្ជួន​ ​ឥតមាន​កម្រើក​ដោយ​តណ្ហា​ហើយ​ ​លោក​បាន​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​កើតឡើង​ ​និង​សេចក្តី​រលត់​ទៅ​ ​នៃ​ចិត្ត​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបមាដូចជា​ភ្នំ​ថ្ម​ ​ឥត​ធ្លុះ​ ​ឥត​ប្រហោង​ ​ជា​ភ្នំ​តាន់​សុទ្ធ​ ​បើ​មាន​សំណុំ​ខ្យល់​ ​ដែល​មាន​កំឡាំង​ខ្លាំង​ ​បក់បោក​មក​ពី​ទិសខាងកើត​ក្តី​ ​ក៏​ញុំាង​ភ្នំ​នោះ​ ​ឲ្យ​កម្រើក​មិនបាន
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636830034585095725
ទៅកាន់ទំព័រ៖