ព្រះត្រៃបិដក ភាគ ០៧
ឲ្យរំជួយមិនបាន ឲ្យញាប់ញ័រមិនបានឡើយ បើមានសំណុំខ្យល់ ដែលមានកំឡាំងខ្លាំង បក់បោកមកពីទិសខាងលិចក្តី។បេ។ បើមានសំណុំខ្យល់ ដែលមានកំឡាំងខ្លាំង បក់បោកមកពីទិសខាងជើងក្តី។បេ។ បើមានសំណុំខ្យល់ ដែលមានកំឡាំងខ្លាំង បក់បោកមកពីទិសខាងត្បូងក្តី ក៏ញុំាងភ្នំនោះ ឲ្យកម្រើកមិនបាន ឲ្យរំជួយមិនបាន ឲ្យញាប់ញ័រមិនបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុកាលមានចិត្តផុតស្រឡះ ដោយប្រពៃយ៉ាងនេះហើយ បើរូបទាំងឡាយ ដែលមានកំឡាំង គួរនឹងដឹងច្បាស់ដោយភ្នែក មកកាន់គន្លងភ្នែកក្តី ក៏គ្របសង្កត់ចិត្ត របស់លោកនោះមិនបានឡើយ ចិត្តរបស់លោកនោះ ដែលអារម្មណ៍មិនបានធ្វើឲ្យច្រឡំដោយកិលេស ជាចិត្តឋិតនៅខ្ជាប់ខ្ជួន ឥតមានកម្រើក ដោយតណ្ហា លោកពិចារណានូវសេចក្តីកើតឡើង និងសេចក្តីរលត់ទៅនៃចិត្តនោះ បើសំឡេងទាំងឡាយ ដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយត្រចៀកក្តី... ក្លិនទាំងឡាយ ដែលមានកំឡាំង គួរនឹងដឹងច្បាស់ដោយច្រមុះក្តី... រសទាំងឡាយដែលមានកំឡាំង គួរនឹងដឹងច្បាស់ដោយអណ្តាតក្តី
ID: 636830034826539535
ទៅកាន់ទំព័រ៖