ព្រះត្រៃបិដក ភាគ ០៧

ផោដ្ឋព្វៈ​ទាំងឡាយ​ដែល​មាន​កំឡាំង​គួរ​នឹង​ដឹង​ច្បាស់​ដោយ​កាយ​ក្តី​.​.​.​ ​ធម្មារម្មណ៍​ទាំងឡាយ​ ​ដែល​មាន​កំឡាំង​ ​គួរ​នឹង​ដឹង​ច្បាស់​ដោយចិត្ត​ ​មកកាន់​ផ្លូវចិត្ត​ក្តី​ ​ក៏​គ្រប​សង្កត់​នូវ​ចិត្ត​ ​របស់​លោក​នោះ​មិនបាន​ឡើយ​ ​ចិត្ត​របស់​លោក​នោះ​ ​ដែល​អារម្មណ៍​មិនបាន​ធ្វើឲ្យ​ច្រឡំ​ដោយ​កិលេស​ ​ជា​ចិត្ត​ឋិតនៅ​ខ្ជាប់ខ្ជួន​ ​ឥតមាន​កម្រើក​ដោយ​តណ្ហា​ ​លោក​រមែង​ពិចារណា​ ​នូវ​សេចក្តី​កើតឡើង​ ​និង​សេចក្តី​រលត់​នៃ​ចិត្ត​នោះ​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​។​
 [​៥២​]​ ​ភិក្ខុ​កាលបើ​មាន​អធ្យាស្រ័យ​បង្អោន​ទៅកាន់​នេក្ខម្មៈ​ ​(​គឺ​អរហត្ត​)​ផង​ ​មាន​អធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​ស្ងប់ស្ងាត់​នៃ​ចិត្ត​ផង​ ​មាន​អធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិន​ព្យាបាទ​ផង​ ​មាន​អធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​ឧបាទាន​ផង​ ​មាន​អធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​តណ្ហា​ផង​ ​មាន​អធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិន​វង្វេង​នៃ​ចិត្ត​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ដោយ​ប្រពៃ​ ​ព្រោះ​បានឃើញ​នូវ​សេចក្តី​កើត​ ​និង​សេចក្តី​វិនាស​នៃ​អាយតនៈ​ ​កាល​ភិក្ខុ​នោះ​មានចិត្ត​ផុត​ស្រឡះ​ហើយដោយ​ប្រពៃ​ ​មានចិត្ត​រម្ងាប់​ហើយ​ ​សេចក្តី​ចំរើន​នៃ​កិច្ច​ ​ដែល​ភិក្ខុ​នោះ​បាន​ធ្វើ​ហើយក៏​គ្មាន​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636830035152398173
ទៅកាន់ទំព័រ៖