ព្រះត្រៃបិដក ភាគ ០៧

សេចក្តី​សុខ​ ​នែ​សោ​ណៈ​ ​ឥឡូវនេះ​ ​តថាគត​អនុញ្ញាត​ស្បែកជើង១ជាន់​ឲ្យ​អ្នក​។​ ​ព្រះ​សោ​ណៈ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​លះបង់​ប្រាក់​ចំនួន៨០រទេះ​ធំ​ ​(​គឺ១រទេះ​ធំ​កំណត់​ពីរ​រទេះ​តូច​)​ ​ផង​ ​បាន​លះបង់​នូវ​ពួក​សេនា​ប្រកបដោយ​ដំរី៧ផង​ ​ហើយ​បាន​ចេញពីផ្ទះ​មក​បួស​ក្នុង​ភាព​ ​នៃ​បុគ្គល​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​ជន​ទាំងឡាយ​មុខ​ជា​នឹង​ពោល​ ​(​តិះដៀល​)​ ​ដល់​ខ្ញុំ​ព្រះអង្គ​ថា​ ​សោ​ណ​កោ​ឡិ​វិស​ ​បាន​លះបង់​ប្រាក់​ចំនួន៨០រទេះ​យ៉ាង​ធំ​ផង​ ​បាន​លះបង់​ ​នូវ​ពួក​សេនា​ ​ប្រកបដោយ​ដំរី៧ផង​ ​ហើយ​បាន​ចេញ​ចាក​ផ្ទះ​ ​មក​បួស​ក្នុង​ភាព​ ​នៃ​បុគ្គល​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​ឥឡូវនេះ​ ​សោ​ណ​កោ​ឡិ​វិស​នេះ​ ​នៅ​ជាប់​ចំពាក់​នឹង​ស្បែកជើង១ជាន់​ ​បើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​នឹង​ទ្រង់​អនុញ្ញាត​ដល់​ភិក្ខុសង្ឃ​ ​ទើប​ខ្ញុំ​ព្រះអង្គ​ហ៊ាន​ប្រើប្រាស់​ ​បើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិន​ទ្រង់​អនុញ្ញាត​ដល់​ភិក្ខុសង្ឃ​ទេ​ ​ខ្ញុំ​ព្រះអង្គ​មិន​ហ៊ាន​ប្រើប្រាស់​ទេ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​នូវ​ធម្មី​កថា​ ​ក្នុង​វេលា​នោះ​ហើយ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​ស្បែកជើង១ជាន់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ពាក់​ស្បែកជើង២ជាន់​ ​មិន​ត្រូវ​ពាក់​ស្បែកជើង៣ជាន់​ ​មិន​ត្រូវ​ពាក់​ស្បែកជើង៤ជាន់ឡើង​ទៅ​ទេ​ ​ភិក្ខុ​ណា​ពាក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636830035793614849
ទៅកាន់ទំព័រ៖