ព្រះត្រៃបិដក ភាគ ០៧

 [​៥៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ពាក់​ស្បែកជើង​ពណ៌ខៀវ​សុទ្ធ​ ​(​ដូច​ពណ៌​ផ្កាត្រកៀត​)​។​បេ​។​ ​ពាក់​ស្បែកជើង​ពណ៌លឿង​សុទ្ធ​ ​(​ដូច​ពណ៌​ផ្កា​ក​ណ្ណិ​ការ​)​។​ ​ពាក់​ស្បែកជើង​ពណ៌ក្រហម​សុទ្ធ​ ​(​ដូច​ពណ៌​ផ្កា​ច្បារ​)​។​ ​ពាក់​ស្បែកជើង​ពណ៌​ហង្សបាទ​សុទ្ធ​ ​(​ដូច​ពណ៌​ស្បែង​)​។​ ​ពាក់​ស្បែកជើង​ពណ៌ខ្មៅ​សុទ្ធ​ ​(​ដូច​ពណ៌​ផ្លែ​ផ្គាំ​)​។​ ​ពាក់​ស្បែកជើង​ពណ៌ក្រហម​ក្រមៅ​សុទ្ធ​ ​(​ដូច​ពណ៌​ខ្នង​ក្អែប​)​។​ ​ពាក់​ស្បែកជើង​ពណ៌លឿងទុំ​សុទ្ធ​ ​(​ដូច​ពណ៌​ស្លឹកឈើ​ទុំ​ ​ឬដូច​ផ្កាឈូក​)​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ដូចជា​ពួក​គ្រហស្ថ​ដែល​បរិភោគ​នូវ​កាមគុណ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​សេចក្តី​នុះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ពាក់​ស្បែកជើង​ពណ៌ខៀវ​សុទ្ធ​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ពណ៌លឿង​សុទ្ធ​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ពណ៌ក្រហម​សុទ្ធ​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ពណ៌​ហង្សបាទ​សុទ្ធ​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ពណ៌ខ្មៅ​សុទ្ធ​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ពណ៌ក្រហម​ក្រមៅ​សុទ្ធ​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ពណ៌លឿងទុំ​សុទ្ធ​ឡើយ​ ​ភិក្ខុ​ណា​ពាក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ពាក់​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636830036111163011
ទៅកាន់ទំព័រ៖