ព្រះត្រៃបិដក ភាគ ០៧
ស្បែកជើងមានខ្សែខៀវ។ ពាក់ស្បែកជើងមានខ្សែលឿង។ ពាក់ស្បែកជើងមានខ្សែក្រហម។ ពាក់ស្បែកជើងមានខ្សែហង្សបាទ។ ពាក់ស្បែកជើងមានខ្សែខ្មៅ។ ពាក់ស្បែកជើងមានខ្សែក្រហមក្រមៅ។ ពាក់ស្បែកជើងមានខ្សែលឿងទុំ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថដែលបរិភោគនូវកាមគុណ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើងមានខ្សែខៀវទេ មិនត្រូវពាក់ស្បែកជើងមានខ្សែលឿង មិនត្រូវពាក់ស្បែកជើងមានខ្សែក្រហម មិនត្រូវពាក់ស្បែកជើងមានខ្សែហង្សបាទ មិនត្រូវពាក់ស្បែកជើងមានខ្សែខ្មៅ មិនត្រូវពាក់ស្បែកជើងមានខ្សែក្រហមក្រមៅ មិនត្រូវពាក់ស្បែកជើងមានខ្សែលឿងទុំទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់ស្បែកជើងបិទកែង។ ពាក់ស្បែកជើងស្រោបជើងទាំងអស់រហូតដល់ស្មងជើង (ដូចជាស្បែកជើងអ្នកស្រុកយោនកៈ)។ ពាក់ស្បែកជើងដែលគេក្រង ជារបៀបបិទខ្នងជើង។
ID: 636830036398459444
ទៅកាន់ទំព័រ៖