ព្រះត្រៃបិដក ភាគ ០៧

សត្វ​សីហៈ​។​ ​ពាក់​ស្បែកជើង​ដែល​ចំជាយ​ដោយ​ស្បែក​ខ្លាធំ​។​ ​ពាក់​ស្បែកជើង​ដែល​ចំជាយ​ដោយ​ស្បែក​ខ្លាដំបង​។​ ​ពាក់​ស្បែកជើង​ ​ដែល​ចំជាយ​ដោយ​ស្បែក​ខ្លារខិន​។​ ​ពាក់​ស្បែកជើង​ ​ដែល​ចំជាយ​ដោយ​ស្បែក​ភេ​។​ ​ពាក់​ស្បែកជើង​ ​ដែល​ចំជាយ​ដោយ​ស្បែក​ឆ្មា​។​ ​ពាក់​ស្បែកជើង​ ​ដែល​ចំជាយ​ដោយ​ស្បែក​សត្វ​កង្ហែន​។​ ​ពាក់​ស្បែកជើង​ ​ដែល​ចំជាយ​ដោយ​ស្បែក​មៀម​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ដូចជា​ពួក​គ្រហស្ថ​ ​ដែល​បរិភោគ​នូវ​កាមគុណ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​មិន​ត្រូវ​ពាក់​ស្បែកជើង​ ​ដែល​ចំជាយ​ដោយ​ស្បែក​សត្វ​សីហៈ​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ ​ដែល​ចំជាយ​ដោយ​ស្បែក​ខ្លាធំ​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ដែល​ចំជាយ​ដោយ​ស្បែក​ខ្លាដំបង​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ដែល​ចំជាយ​ដោយ​ស្បែក​ខ្លារខិន​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ដែល​ចំជាយ​ដោយ​ស្បែក​ភេ​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ដែល​ចំជាយ​ដោយ​ស្បែក​ឆ្មា​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ដែល​ចំជាយ​ដោយ​ស្បែក​សត្វ​កង្ហែន​ ​មិន​ត្រូវ​ពាក់​ស្បែកជើង​ដែល​ចំជាយ​ដោយ​ស្បែក​មៀម​ ​ភិក្ខុ​ណា​ពាក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636830036872806575
ទៅកាន់ទំព័រ៖