ព្រះត្រៃបិដក ភាគ ០៧

 [​៥៥​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ទ្រង់​ស្លៀក​ស្បង់​ក្នុង​វេលា​ព្រឹកព្រហាម​ ​ហើយ​ប្រដាប់​បាត្រ​និង​ចីវរ​ ​យាង​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ​ ​ដើម្បី​បិណ្ឌបាត​ ​មាន​ភិក្ខុ១រូប​ជា​បច្ឆាសមណៈ​ ​(​គឺ​សមណៈ​តាម​ក្រោយ​)​។​ ​ភិក្ខុ​នោះ​ខ្ចកជើង​ ​ដើរ​តា​មក្រោយៗ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​វេលា​នោះ​។​ ​មាន​ឧបាសក​ម្នាក់​ ​ពាក់​ស្បែកជើង៤ជាន់ឡើង​ទៅ​ ​បានឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​យាង​មក​ពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ដោះ​ស្បែកជើង​ចេញ​ ​ហើយ​ចូល​សំដៅ​ទៅ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ភិក្ខុ​នោះ​ហើយ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោកម្ចាស់​ហេតុអ្វីបានជា​ខ្ចក​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ ​បាទា​របស់​អាត្មា​បែក​។​ ​ឧបាសក​នោះ​និយាយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​ ​ទទួលយក​ស្បែកជើង​ចុះ​។​ ​ភិក្ខុ​នោះ​តប​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ ​ណ្ហើយ​កុំ​ ​ព្រោះ​ស្បែកជើង៤ជាន់ឡើង​ទៅ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ទ្រង់​ហាម​រួចជាស្រេច​ហើយ​។​ ​ព្រះអង្គ​មាន​បន្ទូល​ថា​ ​នែ​ភិក្ខុ​ ​ចូរ​អ្នកទទួល​យក​ស្បែកជើង​នេះ​ចុះ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ធ្វើ​នូវ​ធម្មី​កថា​ ​ក្នុង​វេលា​នោះ​ ​រួច​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636830037129041231
ទៅកាន់ទំព័រ៖