ព្រះត្រៃបិដក ភាគ ០៧

ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំ​ប្រាថ្នា​នឹង​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្ត​មក​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សហធម្មិក​បុគ្គល​ទាំង៥ពួក​ ​គឺ​ភិក្ខុ១​ ​ភិក្ខុនី១​ ​សិក្ខមានា១​ ​សាមណេរ១​ ​សាមណេរី១​ ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែលគេ​បាន​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សហធម្មិក​បុគ្គល​ទាំង៥ពួក​នេះ​ ​ទុកជា​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែលគេ​បាន​បញ្ជូន​បម្រើ​មក​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ក្នុង​រវាង៧ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​មាន​ភិក្ខុ​ឈឺ​។​ ​បើ​ភិក្ខុ​នោះ​ ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ដ្បិត​ខ្ញុំ​មាន​ជម្ងឺ​ ​សូម​ភិក្ខុ​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំ​ប្រាថ្នា​នឹង​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើទុកជា​ភិក្ខុ​ឈឺ​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែលគេ​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ស្វែងរក​ភត្ត​សម្រាប់​ភិក្ខុ​ឈឺ​ក្តី​ ​នឹង​ស្វែងរក​ភត្ត​សម្រាប់​ភិក្ខុ​បម្រើ​ជម្ងឺ​ក្តី​ ​នឹង​ស្វែងរក​ថ្នាំ​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636829965268921067
ទៅកាន់ទំព័រ៖