ព្រះត្រៃបិដក ភាគ ០៧

ទីវាល​ ​មាន​សំឡេង​ហ៊ោ​ ​មាន​សំឡេង​ខ្លាំង​ ​មាន​សំឡេង​ថា​ ​ខដ​ខ​ដៈ​ ​ហើយ​និយាយ​តិរច្ឆាន​ក​ថា​ផ្សេង​ៗ​ ​គឺ​និយាយ​ពី​ស្តេច​ ​និយាយ​ពី​ចោរ​ ​និយាយ​ពី​មហាមាត្យ​ ​និយាយ​ពី​សេនា​ ​និយាយ​ពី​ភ័យ​ ​និយាយ​ពី​ចម្បាំង​ ​និយាយ​ពី​គ្រឿង​ស៊ី​ ​និយាយ​ពី​គ្រឿង​ផឹក​ ​និយាយ​ពី​សំពត់​ ​និយាយ​ពី​ការ​ដេក​ ​និយាយ​ពី​កម្រងផ្កា​ ​និយាយ​ពី​គ្រឿងក្រអូប​ ​និយាយ​ពី​ញាតិ​ ​និយាយ​ពី​យាន​ ​និយាយ​ពី​ស្រុក​ ​និយាយ​ពី​និគម​ ​និយាយ​ពី​នគរ​ ​និយាយ​ពី​ជនបទ​ ​និយាយ​ពី​ស្រី​ ​និយាយ​ពី​ប្រុស​ ​និយាយ​ពី​បុគ្គល​ដែល​ក្លៀវក្លា​ ​និយាយ​ពី​ច្រក​ផ្លូវ​ ​និយាយ​ពី​កន្លែង​ក្អម​ទឹក​ ​(​គឺ​កំពង់ទឹក​)​ ​និយាយ​ពី​បុព្វប្រេត​ ​(​គឺ​ញាតិ​ដែល​ស្លាប់​ទៅ​ហើយ​)​ ​និយាយ​ពី​ពាក្យ​ឥតប្រយោជន៍​ ​មាន​ប្រការ​ផ្សេង​ៗ​ ​និយាយ​ពី​រឿង​កុហក​ក្នុង​លោក​ ​(​មានរឿង​ក្អែ​កស​ ​កុក​ក្រហម​ជាដើម​)​ ​និយាយ​ពី​រឿង​ជីក​សមុទ្រ​ ​និយាយ​ពី​សេចក្តី​ចំរើន​ ​និង​សេចក្តី​សាបសូន្យ​ ​ហើយ​ជាន់លើ​សត្វ​ល្អិត​ៗ​ឲ្យ​ស្លាប់​ខ្លះ​ ​ឲ្យ​ភិក្ខុ​ទាំងឡាយ​ឃ្លាតចាក​សមាធិ​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិនសមបើ​នឹង​ក្រោក​ឡើង​ក្នុង​បច្ចូសសម័យ​ ​នៃ​រាត្រី
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636830038505359952
ទៅកាន់ទំព័រ៖