ព្រះត្រៃបិដក ភាគ ០៧

ហើយ​ពាក់​ទ្រនាប់ជើងឈើ​ ​ដើរ​ក្នុង​ទីវាល​ ​មាន​សំឡេង​ហ៊ោ​ ​សំឡេង​ខ្លាំង​ ​សំ​ឡេង​ខដ​ខ​ដៈ​ ​ហើយ​និយាយ​ពី​តិរច្ឆាន​ក​ថា​ផ្សេង​ៗ​ ​គឺ​និយាយ​ពី​ស្តេច​ ​និយាយ​ពី​ចោរ​។​បេ​។​ ​និយាយ​ពី​សេចក្តី​ចំរើន​ ​និង​សេចក្តី​សាបសូន្យ​ដូ​ច្នេះ​ៗ​ ​ហើយ​ជាន់លើ​សត្វ​ល្អិត​ៗ​ឲ្យ​ស្លាប់​ខ្លះ​ ​ឲ្យ​ភិក្ខុ​ទាំងឡាយ​ ​ឃ្លាតចាក​សមាធិ​ខ្លះ​សោះ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ក្រោក​ឡើង​ក្នុង​បច្ចូសសម័យ​ ​នៃ​រាត្រី​ហើយ​ ​ក៏​ពាក់​ទ្រនាប់ជើងឈើ​ ​ដើរទៅ​ក្នុង​ទីវាល​ ​មាន​សំឡេង​ហ៊ោ​ ​សំឡេង​ខ្លាំង​ ​សំ​ឡេង​ខដ​ខ​ដៈ​ ​ហើយ​និយាយ​តិរច្ឆាន​ក​ថា​ផ្សេង​ៗ​ ​គឺ​និយាយ​ពី​ស្តេច​ ​និយាយ​ពី​ចោរ​។​បេ​។​ ​និយាយ​ពី​សេចក្តី​ចំរើន​ ​និង​សេចក្តី​សាបសូន្យ​ដូ​ច្នេះ​ៗ​ ​ហើយ​ដើរ​ជាន់លើ​សត្វ​ល្អិត​ៗ​ឲ្យ​ស្លាប់​ខ្លះ​ ​ឲ្យ​ភិក្ខុ​ទាំងឡាយ​ឃ្លាតចាក​សមាធិ​ខ្លះ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ពិតមែន​។​បេ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​បន្ទោស​រួច​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ពាក់​ទ្រនាប់ជើងឈើ​ឡើយ​ ​ភិក្ខុ​ណា​ពាក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636830038759914511
ទៅកាន់ទំព័រ៖