ព្រះត្រៃបិដក ភាគ ០៧
[៥៩] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្រុងរាជគ្រឹះ ដោយសមគួរដល់ពុទ្ធអធ្យាស្រ័យ រួចហើយទ្រង់យាងសំដៅទៅក្រុងពារាណសី ទ្រង់យាងទៅកាន់ចារិកដោយលំដាប់ ក៏បានដល់ទៅក្រុងពារាណសីនោះ។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវន ទៀបក្រុងពារាណសី។ វេលានោះឯង ពួកឆព្វគ្គិយភិក្ខុគិតថា ទ្រនាប់ជើងឈើ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ក៏ប្រើគេឲ្យកាត់ត្នោតខ្ចីទាំងឡាយ (យកមកធ្វើ) ជាទ្រនាប់ជើងស្លឹកត្នោត ហើយពាក់ ឯត្នោតខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោន។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត មិនសមបើនឹងហ៊ានប្រើគេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)ជាទ្រនាប់ជើងស្លឹកត្នោត ហើយពាក់សោះ ឯដើមត្នោតខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោន ពួកសមណៈ ជាសក្យបុត្ត ហ៊ានបៀតបៀនវត្ថុដែលមានជីវិត មានឥន្ទ្រិយតែ១។ កាលមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះ ក៏ក្រាបទូល
ID: 636830039043460729
ទៅកាន់ទំព័រ៖