ព្រះត្រៃបិដក ភាគ ០៧
ពួកសមណៈ ជាសក្យបុត្រ មិនគួរបើនឹងហ៊ានប្រើគេឲ្យកាត់ឫស្សីខ្ចីទាំងឡាយ (យកមកធ្វើ)ជាទ្រនាប់ជើងស្លឹកឫស្សី ហើយពាក់សោះ ឯឫស្សីខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនទៅ ពួកសមណៈ ជាសក្យបុត្រ ហ៊ានបៀតបៀនរបស់ដែលមានជីវិត មានឥន្ទ្រិយតែ១។ កាលមនុស្សទាំងនោះ កំពុងតែពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ទ្រនាប់ជើងស្លឹកឫស្សីឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។
[៦០] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងពារាណសី គួរតាមពុទ្ធអធ្យាស្រ័យ រួចទ្រង់យាងទៅកាន់ចារិក នៃក្រុងភទ្ទិយៈ កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់ទៅក្រុងភទ្ទិយៈនោះ។ បានឮមកថា ព្រះអង្គគង់នៅក្នុងព្រៃជាតិយាវន ទៀបក្រុងភទ្ទិយៈនោះ។ សម័យនោះឯង ពួកភទ្ទិយៈភិក្ខុ (ភិក្ខុដែលនៅក្នុងក្រុងភទ្ទិយៈ) មានសេចក្តីខ្វល់ខ្វាយក្នុងការប្រដាប់ទ្រនាប់ជើង មានប្រការផ្សេងៗ គឺធ្វើទ្រនាប់ជើងស្មៅខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅយាប្ល៉ង
ID: 636830039682157261
ទៅកាន់ទំព័រ៖