ព្រះត្រៃបិដក ភាគ ០៧
សម្រាប់ភិក្ខុឈឺក្តី នឹងសាកសួរជម្ងឺក្តី នឹងបម្រើជម្ងឺក្តី។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីអផ្សុក (ចង់សឹក) កើតឡើងដល់ភិក្ខុ។ បើភិក្ខុនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សេចក្តីអផ្សុកកើតឡើងដល់ខ្ញុំហើយ សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ បើទុកជាភិក្ខុនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញដោយគិតថា អាត្មាអញនឹងបំបាត់សេចក្តីអផ្សុកដោយខ្លួនឯង ឬនឹងឲ្យអ្នកដទៃបំបាត់ ឬនឹងធ្វើនូវធម្មកថាចំពោះភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីរង្កៀសកើតឡើងដល់ភិក្ខុហើយ។ បើភិក្ខុនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សេចក្តីរង្កៀសកើតឡើងដល់ខ្ញុំហើយ សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ បើទុកជាភិក្ខុនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងបន្ទោបង់នូវសេចក្តីរង្កៀសដោយខ្លួនឯង ឬឲ្យអ្នកដទៃបន្ទោបង់ ឬនឹងធ្វើនូវធម្មកថា
ID: 636829965518155322
ទៅកាន់ទំព័រ៖