ព្រះត្រៃបិដក ភាគ ០៧
ភិក្ខុទាំងឡាយ ឮថា ពួកភទ្ទិយភិក្ខុខ្វល់ខ្វាយក្នុងការតាក់តែងទ្រនាប់ជើង មានបការផ្សេងៗ គឺធ្វើទ្រនាប់ជើងស្មៅខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅយាប្ល៉ងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅដំណេកទន្សាយខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្លឹកទន្សែខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅមានពណ៌ដូចផ្កាឈូកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងសំពត់ដែលគេត្បាញដោយរោមសត្វខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ហើយលះបង់បាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរសទាំងនោះ មិនសមបើនឹងខ្វល់ខ្វាយក្នុងការតាក់តែងទ្រនាប់ជើង មានបការផ្សេងៗ គឺធ្វើទ្រនាប់ជើងស្មៅខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅយាប្ល៉ងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅដំណេកទន្សាយខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្លឹកទន្សែខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅមានពណ៌ដូចផ្កាឈូកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងសំពត់ដែលគេត្បាញដោយរោមសត្វខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ
ID: 636830040259900306
ទៅកាន់ទំព័រ៖