ព្រះត្រៃបិដក ភាគ ០៧
            
        
        
            
            
                
                ណាពាក់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវប្រើប្រាស់ទ្រនាប់ជើង (គឺជ្រុញជើង) ណាមួយដែលគួរនឹងឲ្យកម្រើកទៅបាន ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់ជើង៣យ៉ាង ដែលគេដំកល់នៅជានិច្ច ដែលគេឲ្យកម្រើកទៅមិនបាន គឺទ្រនាប់ជើងសម្រាប់បន្ទោបង់នូវវច្ចៈ១ ទ្រនាប់ជើងសម្រាប់បន្ទោបង់នូវបស្សាវៈ១ ទ្រនាប់ជើងសម្រាប់លាងជម្រះ(លាមក)១។ 
 [៦១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនគរភទ្ទិយៈ គួរដល់ពុទ្ធអធ្យាស្រ័យ រួចទ្រង់យាងទៅកាន់ចារិកក្រុងសាវត្ថី កាលទ្រង់យាងទៅកាន់ចារិកដោយលំដាប់ ក៏បានដល់ទៅក្រុងសាវត្ថីនោះ។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថីនោះ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ កាលមេគោទាំងឡាយ កំពុងតែហែលឆ្លងទឹកស្ទឹងអចិរវតី ក៏ចាប់ស្នែងខ្លះ ចាប់ស្លឹកត្រចៀកខ្លះ ចាប់កខ្លះ ចាប់កន្ទុយខ្លះ ឡើងជិះលើខ្នងខ្លះ មានចិត្តតម្រេក ក៏ស្ទាបអង្គជាតខ្លះ ចាប់ជ្រមុជកូនគោទៅក្នុងទឹកឲ្យស្លាប់ខ្លះ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត កាលមេគោទាំងឡាយ កំពុងឆ្លងទឹក មិនសមបើនឹងចាប់ស្នែងខ្លះ
            
            
         
        
            
                ID: 636830040809171722 
                
            
            
                ទៅកាន់ទំព័រ៖