ព្រះត្រៃបិដក ភាគ ០៧

ចាប់​ស្លឹកត្រចៀក​ខ្លះ​ ​ចាប់​ក​ខ្លះ​ ​ចាប់​កន្ទុយ​ខ្លះ​ ​ឡើងជិះ​លើ​ខ្នង​ខ្លះ​ ​មានចិត្ត​តម្រេក​ ​ហើយ​ស្ទាប​អង្គជាត​ខ្លះ​ ​ចាប់​ជ្រមុជ​កូនគោ​ទៅ​ក្នុងទឹក​ឲ្យ​ស្លាប់​ខ្លះ​ ​ដូចជា​ពួក​គ្រហស្ថ​អ្នក​បរិភោគ​នូវ​កាមគុណ​សោះ​។​ ​កាល​មនុស្ស​ទាំងនោះ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ច្បាស់​។​ ​វេលា​នោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ចាប់​ស្នែង​មេគោ​ទាំងឡាយ​ ​មិន​ត្រូវ​ចាប់​ស្លឹកត្រចៀក​ ​មិន​ត្រូវ​ចាប់​ក​ ​មិន​ត្រូវ​ចាប់​កន្ទុយ​ ​មិន​ត្រូវ​ឡើងជិះ​លើ​ខ្នង​ ​ភិក្ខុ​ណា​ឡើងជិះ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​មិន​ត្រូវ​មានចិត្ត​ត្រេកអរ​ ​ពាល់​អង្គជាត​ ​(​មេគោ​)​ ​ឡើយ​ ​ភិក្ខុ​ណា​ពាល់​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើកូន​គោ​ឲ្យ​ស្លាប់​ឡើយ​ ​ភិក្ខុ​ណា​ធ្វើឲ្យ​ស្លាប់​ ​ភិក្ខុ​នោះ​ ​វិនយ​ធរ​ត្រូវឲ្យ​ធ្វើតាម​ធម៌​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636830041066326431
ទៅកាន់ទំព័រ៖