ព្រះត្រៃបិដក ភាគ ០៧

 [​៦២​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទៅ​ដោយ​យាន​ដែលគេ​ទឹម​ដោយ​គោញី​ ​មាន​បុរស​ជា​អ្នក​បរ​ក៏​មាន​ ​ទឹម​ដោយ​គោឈ្មោល​ ​មាន​ស្រី​ជា​អ្នក​បរ​ក៏​មាន​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ដូចជា​ពួក​ជន​ដែល​ទៅលេង​ទឹកស្ទឹង​គង្គា​ ​និង​ស្ទឹង​មហី​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទៅ​ដោយ​យាន​ឡើយ​ ​ភិក្ខុ​ណា​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ទៅកាន់​ក្រុង​សាវត្ថី​ ​ក្នុង​កោសល​ជនបទ​ ​ដើម្បី​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដល់​ពាក់កណ្តាល​ផ្លូវ​ ​ក៏​មាន​ជម្ងឺ​។​ ​វេលា​នោះ​ឯង​ ​ភិក្ខុ​នោះ​ក៏​គេច​ចុះចេញ​អំពី​ផ្លូវ​ ​ទៅ​អង្គុយ​នៅ​ក្រោម​ដើមឈើ១​។​ ​មនុស្ស​ទាំងឡាយ​ក្រឡេក​ឃើញ​ភិក្ខុ​នោះ​ហើយ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោកម្ចាស់​នឹង​និមន្ត​ទៅ​ទីណា​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ ​អាត្មា​នឹង​ទៅ​ក្រុង​សាវត្ថី​ ​ដើម្បី​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​មនុស្ស​ទាំងនោះ​ទូល​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​និមន្ត​មក​ ​យើង​នឹង​ទៅជាមួយ​គ្នា​។​ ​ភិក្ខុ​នោះ​តប​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ ​អាត្មា​ទៅ​មិន​រួច​ទេ​ ​ព្រោះ​អាត្មា​មាន​ជម្ងឺ​។​ ​មនុស្ស​ទាំងនោះ​ទូល​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​និមន្ត​មក​ឡើងជិះ​យាន​ទៅ​។​ ​ភិក្ខុ​នោះ​តប​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636830041358613148
ទៅកាន់ទំព័រ៖